VOV WorldVOV World
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី
27/06/2014 10:12
Vovworld-ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម​លោក Nguyen Thien Nhan បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត​អូស្ត្រាលី​លោក Hugh Borrowman
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាមលោក Hugh Borrowman (VOV)         Vovworld-ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម​លោក Nguyen Thien Nhan បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត​អូស្ត្រាលី​លោក Hugh Borrowman នាថ្ងៃទី២៦មិថុនា។ នៅពីធីទទួលជួប​សន្ទនា​នេះ លោក Nguyen Thien Nhan បានឧទ្ទេសនាមជាមួយឯកអគ្គរដ្ឋទូត Hugh Borrowman អំពីតួនាទី​ភារកិច្ចរបស់រណសិរ្សមាតុភូមិវៀតណាម។ ទាក់ទិនដល់​បញ្ហាសមុទ្រខាងកើត លោក Nguyen Thien Nhan បានវាយតំលៃខ្ពស់នូវ​គោល​ជំហរមុនក៏ដូចជាក្រោយ របស់​អូស្ត្រាលី​អំពីបញ្ហាសមុទ្រខាងកើត ពិសេស​គឺ​ចំពោះ​ស្ថានភាពស្មុគស្មាញ នា​បច្ចុប្បន្ន​នៅសមុទ្រខាងកើត។ ក្នុងនោះគាំទ្រ​យ៉ាងខ្លាំងក្លាការធានាសន្តិសុខ សុវត្ថិភាព​សេរីភាព​ពាណិជ្ជកម្មនិងនាវាចរណ៍ គោរពច្បាប់អន្តរជាតិ ក្នុងនោះមាន អនុសញ្ញា​អង្គការ​សហប្រជាជាតិស្ដីពីច្បាប់​សមុទ្រឆ្នាំ១៩៨២។​ ស្ដីពីទំនាក់ទំនង រវាងប្រទេស​ទាំងពីរ លោក Nguyen Thien Nhan អះអាងថា​វៀតណាមជានិច្ចកាល គោរពទំនាក់​ទំនង​សហប្រតិបត្តិ​ការ​ជាមួយអូស្ត្រាលី វាយតំលៃខ្ពស់ទំនាក់ទំនង ដៃគូរលើគ្រប់​វិស័យ​វៀតណាម​អូស្ត្រាលីនាបច្ចុប្បន្ន៕