VOV WorldVOV World
ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៌ Kim Yong Nam បញ្ចប់ដំណើរ ទស្សន​កិច្ចនៅវៀត ណាម
08/08/2012 08:22
(VOVworld)នាថ្ងៃទី៧សីហាប្រធានគណៈកម្មាធិការ អចិន្រ្តៃយ៌សន្និសីទប្រជាជនកំពូលនៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ Kim Yong Namបាន ចាកចេញពីទីក្រុងហាណូយបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ច
ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៌ Kim Yong Nam បញ្ចប់ដំណើរ ទស្សន​កិច្ចនៅវៀត ណាម
(VOVworld)នាថ្ងៃទី៧សីហាប្រធានគណៈកម្មាធិការអចិន្រ្តៃយ៌សន្និសីទប្រជាជន កំពូលនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ Kim Yong Nam បានចាក ចេញពីទីក្រុងហាណូយបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ច ជាផ្លូវការ នៅវៀតណាម​។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធាន Kim Yong Nam បានមានជំនួបសន្ទនាជាមួយប្រធានរដ្ឋវៀតណាម Truong Tan Sang និងថ្នាក់ដឹក នាំរបស់បក្ស រដ្ឋវៀតណាមច្រើនរូបទៀត។ ប្រធាន Kim Yong Nam អញ្ជើញមកគោរពវិញ្ញក្ខ័ន្ធ លោកប្រធានហូជីមិញ (រូបថតៈ vietnam+)         នៅបណ្តាជំនួប ប្រធាន Kim Yong Nam និងថ្នាក់ដឹកនាំរបស់បក្ស រដ្ឋវៀត​ណាមបានអះអាងពីគោលបំណង ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃ ណី រវាងប្រទេសទាំងពីរដោយឥតឈប់ឈរ សំដៅឆ្លើយតបបំណងប្រាថ្នានិង ផល ប្រយោជន៌របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកចូលក្នុងសន្តិភាព ស្ថិរភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៌ក្នុងតំបន់។ ភាគីទាំងពីរក៏បានឯកភាព បន្តរក្សាបណ្តាដំណើទស្សនកិច្ចជាន់ខ្ពស់និងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យ។ ចំពោះបញ្ហាឧបទ្វីបកូរ៉េ វៀតណាមមុនក៏ដូចជាក្រោយ គំាទ្រឧបទ្វីប កូរ៉េ១ សន្តិភាព ស្ថិរភាពនិងគ្មានអវុធនុយក្លេអ៊ែរ​។ ចំពោះបញ្ហាសមុទ្រខាងកើត ប្រធាន Kim Yong Nam សម្តែងនូវគាំទ្រការដោះស្រាយជំលោះ និងបណ្តា​បញ្ហាដែលកើតមានឡើងដោយសន្តិវិធី សំដៅបង្កើនទំនាក់ទំនងមិត្តភាពរវាង បណ្តាប្រទេសនិងធានាសន្តិភាពនិងស្ថិរភាពក្នុងតំបន់៕