ប្រធានគណៈបក្ស CNRP អំពាវនាវដំណើរការសន្ទនា ជាមួយគណៈបក្ស CPP
01/11/2013 12:09
(VOVworld) – ប្រធានគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) លោក សម រង្ស៊ី បានអំពាវនាវ ដំណើរការសន្ទនាជាមួយ គណៈបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចសំដៅ ស្វែងរកដំណោះស្រាយជុំវិញការខ្វែងគំនិតខាងនយោ បាយបន្ទាប់ពីការបោះឆ្នោតរដ្ឋសភានីតិកាលទី ៥។

ប្រធានគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) លោក សម រង្ស៊ី (Image: giaoduc.net.vn) (VOVworld) – នាថ្ងៃទី ៣១ តុលា ថ្លែងមតិក្នុងសន្និសីទកាសែត ប្រធានគណៈបក្ស សង្គ្រោះជាតិកម្ពុជា (CNRP) លោក សម រង្ស៊ី បានអំពាវនាវ ដំណើរការសន្ទនា ជាមួយគណៈបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចសំដៅ ស្វែងរកដំណោះ ស្រាយជុំវិញការខ្វែងគំនិតខាងនយោបាយបន្ទាប់ពីការបោះឆ្នោតរដ្ឋសភានីតិកាល ទី ៥។ ប្រធាន CNRP បានឲ្យដឹងទៀតថា៖ លោកនឹងហៅទូរស័ព្ទទៅឧបនាយក រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស ខេង ដើម្បីជូនដំណឹងថា៖ CNRP ត្រៀមខ្លួនជាស្រេចចាប់ផ្តើមតភ្ជាប់ការចរចាររវាងគណៈបក្សទាំង ២ ឡើង វិញ។ ការចាប់ផ្តើមការចរចាររវាង CNRP និង CPP ឡើងវិញ ដើម្បីដោះស្រាយការ ខ្វែងគំនិត ក្រោយការបោះឆ្នោត ដោយសារ ភាគីទាំង ២ សុទ្ធតែនាំចេញលក្ខណៈ សម្រេចកំណត់ដំបូងរបស់ខ្លួន៕
Related






