ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៥០នៃទិវាប្រពៃណីកងទ័ពពិសេស
19/03/2017 08:47
(VOVworld)-អញ្ជើញថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី៥០នៃទិវាប្រពៃណីកងទ័ព ពិសេស ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩មិនា

ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញថ្លែងមតិក្នុងពិធី (VOVworld)-អញ្ជើញថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី៥០នៃទិវាប្រពៃណីកងទ័ព ពិសេស ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩មិនានៅទីក្រុងហាណូយ ប្រធានរដ្ឋលោក Tran Dai Quang បានស្នើឲ្យផ្នែកកងទ័ពពិសេស គប្បីម្ចាស់ការក្តាប់ជាប់ ធ្វើការវិភាគ វាយ តម្លៃនិងព្យាករណ៍ត្រឹមត្រូវនូវសភាពការណ៍ជាក់ស្តែងសំដៅម្ចាស់ការផ្តល់មតិ ជាមួយបក្ស រដ្ឋ បក្សទ័ពមជ្ឈឹមនិងក្រសួងការពារប្រទេសនូវគោលនយោបាយនិង ដំណោះស្រាយសមស្រប។លោកប្រធានរដ្ឋបានលើកច្បាស់ថា នាពេលខាងមុខ ផ្នែកទ័ពពិសេសគប្បីកសាងនូវខ្លឹមសារ កម្មវិធីហ្វឹកហាត់ឲ្យស្របទៅនឹងនិន្នាការ អភិវឌ្ឍន៍។ក្នុងឱកាសនេះដែរ ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញ ប្រគល់គ្រឿងឥស្សរិយយសយុទ្ធជ័យថ្នាក់ទី១សម្រាប់ផ្នែកកងទ័ពពិសេសដែល ទទួលបានស្នាដៃឆ្នើមក្នុងការកសាងកងទ័ព ពង្រឹងវិស័យការពារប្រទេសរួមចំណែក ចូលក្នុង បុព្វហេតុកសាងលិទ្ធិសង្គមនិយមនិងការពារមាតុប្រទេស៕
Related




