VOV WorldVOV World
ប្រធានរដ្ឋ លោក Tran Dai Quang ជួបប្រាស្រ័យអ្នកបោះឆ្នោតទីក្រុងហូជីមិញ
26/04/2017 11:31
(VOVworld)-នារសៀលថ្ងៃទី២៦មេសា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងក្រុ​មសមាជិកសភាទីក្រុងហូជីមិញបានអញ្ជើញជួបប្រាស្រ័យជាមួយ អ្នកបោះឆ្នោតខ័ណ្ឌទី១ ទី៣និងទ៤ ទីក្រុងហូជីមិញ។
ប្រធានរដ្ឋ លោក Tran Dai Quang ជួបប្រាស្រ័យអ្នកបោះឆ្នោតទីក្រុងហូជីមិញ
ប្រធានរដ្ឋលោក Tran Dai Quang ថ្លែងមតិក្នុងជំនួប (រូបថតៈ VOV5) (VOVworld)-អនុវត្តកម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតមុននឹងប្រារព្ធកិច្ចប្រជុំ លើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាថ្ងៃទី២៦មេសា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang រួមជាមួយក្រុមសមាជិកសភាទីក្រុងហូជីមិញបានអញ្ជើញទៅ  ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតស្រុក Can Gio សំដៅជូនដំណឹងនូវខ្លឹមសារ សំខាន់ៗក្នុងកិច្ចប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី១៤។ តាមនោះ ក្នុង កិច្ចប្រជុំ នាពេលខាងមុខ រដ្ឋសភានឹងពិនិត្យអនុម័តលើគំរោងច្បាប់ចំនួន១៣ សេចក្តីសម្រេចចិត្តចំនួន៣ និងផ្តល់មតិទៅលើគំរោងច្បាប់ចំនួន៤ ជាពិសេសគឺ ផ្តោតសំខាន់លើបញ្ហាទាក់ទិននឹងជីវភាពរស់នៅប្រចាំថ្ងៃនិងសុខភាពរបស់អ្នកបោះ ឆ្នោត។ ទទួលយករាល់មតិរបស់អ្នកបោះឆ្នោត ប្រធានរដ្ឋ លោក Tran Dai Quang  បានសង្កត់ធ្ងន់ថា៖         “ខ្ញុំយល់ព្រមចំពោះមតិជាច្រើនរបស់អ្នកបោះឆ្នោត នោះគឺមុនបង្អស់ យើង  ត្រូវប្រមូលផ្តុំលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។​ មជ្ឈឹមនិងទីក្រុងបាន  ពន្លឿនដើម្បីសម្រេចឲ្យបានឆាប់ៗស្ពាន Can Gio-Nha Be ហើយទន្ទឹមជាមួយគ្នា  នោះគឺស្ពាន Binh Chanh-Nha Be ព្រោះថា សម្រេចបានស្ពានទាំងអស់នេះនឹងធ្វើ  ឲ្យជីវភាពរស់នៅរបស់ប្រជាជនមានការផ្លាស់ប្តូរដែរ។ ហេតុដូច្នេះបានជា បញ្ហា វិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាបញ្ហាចាំបាច់ណាស់”៕ នារសៀលថ្ងៃដដែល ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងក្រុ​មសមាជិកសភាទីក្រុងហូជីមិញបានអញ្ជើញជួបប្រាស្រ័យជាមួយ អ្នកបោះឆ្នោតខ័ណ្ឌទី១ ទី៣និងទ៤ ទីក្រុងហូជីមិញ។ អញ្ជើញថ្លែងមតិនៅទីនេះ  លោក Tran Dai Quang បានគូសបញ្ជាក់ថា៖         “វៀតណាមជាប្រទេសនីតិរដ្ឋរបស់ប្រជាជន ដោយប្រជាជននិងដើម្បីប្រជាជន​ គ្រប់គ្រងរដ្ឋដោយច្បាប់តាមស្មារតីយកច្បាប់ជាធំ ដោយហេតុនេះ យើងត្រូវពង្រឹង ប្រព័ន្ធច្បាប់លើគ្រប់វិស័យ។ ហើយការកសាងច្បាប់ក៏ត្រូវយោងតាមអាណត្តិរបស់ ខ្លួនដើម្បីកសាងឲ្យបានសមស្រប”។         ប្រធានរដ្ឋ លោក Tran Dai Quang បានឲ្យដឹងថែមទៀតថា នាពេលខាងមុខ នឹងចំណាយពេលវេលាជូនដំណឹងអំពីការងារប្រឆាំងអំពើពុករលួយ។ ឈរលើ ស្មារតីនោះ លោក Tran Dai Quang មានបំណងថា មនុស្សគ្រប់រូប ជាពិសេសគឺ បក្ខជន ត្រូវចូលរួមយ៉ាងសកម្មទៅក្នុងការស៊ូ រកឃើញ និងដាក់ជូនស្ថាប័នមាន សមត្ថកិច្ចជំនុំជំរះមុខសញ្ញាពុករលួយតាមច្បាប់៕