VOV WorldVOV World
ប្រធានរដ្ឋ Truong Tan Sang ជួបធ្វើការជាមួយមជ្ឈឹមសមាគមកាកបាតក្រហមវៀតណាម
24/03/2016 10:08
(VOVworld)-នៅក្នុងជំនួបធ្វើការនាថ្ងៃទី២៣មិនា សមាគមកាកបាតក្រហមវៀត ណាមបានរាយការណ៍ជូនប្រធានរដ្ឋលោក​ Truong Tan Sang
ប្រធានរដ្ឋ Truong Tan Sang ជួបធ្វើការជាមួយមជ្ឈឹមសមាគមកាកបាតក្រហមវៀតណាម (VOVworld)-នៅក្នុងជំនួបធ្វើការនាថ្ងៃទី២៣មិនា សមាគមកាកបាតក្រហមវៀត ណាមបានរាយការណ៍ជូនប្រធានរដ្ឋលោក​ Truong Tan Sang នូវលទ្ធផលការ ងាររបស់សមាគមក្នុងឆ្នាំ២០១៥ និងទិសដៅអនុវត្តភារកិច្ចសំខាន់ៗក្នុងឆ្នាំ២០១៦ ។​តាមនោះ ក្នុងឆ្នាំកន្លងទៅ រាល់ចលនានិងរូបសណ្ឋានដូចជា បុណ្យតេតដើម្បី ជនក្រីក្រ និងជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ  យុទ្ធនាការពិនិត្យ ព្យាបាលជំងឺមនុស្សធម៌ និងថែទាំសុខភាពសម្រាប់សហគមន៍ ដោយសមាគម បំផុសឡើងគឺទទួលបានលទ្ធផលជាក់ស្តែងជាច្រើន ពោលគឺជួយជនក្រីក្រលើ ទូទាំងប្រទេសចំនួន១៧លាននាក់។ ក្នុងឱកាសនេះដែរលោកប្រធានរដ្ឋបាន ក្រើនរំលឹកថា ដោយសកម្មភាពទាំងអស់របស់សមាគមគឺសំដៅជួយមុខសញ្ញា ជួបការលំបាក ជាពិសេសជនរួមជាតិនៅជាប់ព្រំដែន ដូច្នេះ សមាគមគ្រប់ជាន់ ថ្នាក់ត្រូវមានគោលគំនិតថ្មីៗនេះ និងបង្កើតការងារធ្វើ រួមចំណែកកែលំអរជីវភាព រស់នៅ​សម្រាប់ប្រជាជននៅតំបន់កំពុងជួបការលំបាកផងដែរ៕