ប្រធានរដ្ឋ Truong Tan Sang បានជួបសន្ទនាលោកគ្រូអ្នកគ្រូគំរូ
16/11/2013 08:41
Vovworld-នាថ្ងៃទី១៦វិច្ឆិកា នៅវិមានប្រធាន ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានជួបសន្ទនាជាមួយលោកគ្រូអ្នកគ្រូគំរូចំនួន១០៤នាក់មានស្នាដៃឆ្នើម

ប្រធានរដ្ឋ Truong Tan Sang បានជួបសន្ទនាលោកគ្រូអ្នកគ្រូគំរូ (truongtansang.net) Vovworld-នាថ្ងៃទី១៦វិច្ឆិកា នៅវិមានប្រធាន ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានជួបសន្ទនាជាមួយលោកគ្រូអ្នកគ្រូគំរូចំនួន១០៤នាក់មាន ស្នាដៃឆ្នើមដែលចូលរួមពិធីលើកដម្កើងគ្រូបង្រៀនគំរូទូទាំងប្រទេសឆ្នាំ២០០៨- ២០១៣ ដោយក្រសួងអប់រំនិងបណ្ដុះបណ្ដាលរៀបចំក្នុងឱកាសរំលឹកខួប អនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាមទី២០វិច្ឆិកា។ ប្រធានរដ្ឋបានសង្ក់តធ្ងន់ថា ដើម្បីអនុវត្តគោលដៅឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មដ៏ជោគជ័យ ក្រៅ ពីគោលមាគ៌ាត្រឹមត្រូវនោះ ត្រូវមានខឿនអប់រំសមស្របនឹងគោលដៅដ៏ខ្ពង់ខ្ពស់ នោះ។ ប្រធានរដ្ឋបានស្នើរបណ្ដាគ្រូបង្រៀនបន្តពង្រីកប្រពៃណី ទទួលបានស្នាដៃ ដ៏ធំធេងក្នុងបុព្វហេតុអប់រំបណ្ដុះបណ្ដាល ឆ្លើយតបនឹងបំណងប្រាថ្នារបស់បក្ស ទាំងមូលប្រជាជនទាំងមូល៕
Related






