VOV WorldVOV World
ប្រធានរដ្ឋលោក Tran Dai Quang ជួបសន្ទនាជាមួយថ្នាក់ដឹកនាំចិន
13/05/2017 08:27
(VOVWORLD) -នារសៀលថ្ងៃទី១២ឧសភា នៅមហាសាលប្រជាជននៃទីក្រុងប៉េកាំង ប្រធានរដ្ឋ វៀតណាម លោក Tran Dai Quang បានអញ្ជើញជួបសន្ទនាជាមួយលោក Yu Zhengsheng ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន។
ប្រធានរដ្ឋ វៀតណាម លោក Tran Dai Quang បានអញ្ជើញជួបសន្ទនាជាមួយលោក Yu Zhengsheng ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន។  (រូបថតៈ TTXVN) នៅក្នុង ជំនួបនេះ លោក Tran Dai Quang បានវាយសម្លៃខ្ពស់ចំពោះរាល់ការរួមចំណែក របស់សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននិងបុគ្គលលោកប្រធាន Yu Zhengsheng  សម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងបក្សទាំងពីរនិងរដ្ឋទាំងពីរ ព្រម ទាំងសម្តែងក្តីសង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរខិតខំប្រឹងប្រែងអនុវត្តជាក់ ស្តែងរាល់កិច្ចសហប្រតិបត្តិការដែលមានស្រាប់។         រីឯលោក Yu Zhengsheng បានអះអាងថា សភាប្រឹក្សានយោបាយប្រជាជន ចិនយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការជាមួយរណសិរ្សមាតុភូមិវៀតណាម រួមចំណែកពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី នាំទំនាក់ទំនងរវាងប្រទេស ទាំងពីរកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។  លោកTran Dai Quang បានអញ្ជើញទទួល ជួបជាមួយសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈឹមបក្សកម្មុយនិស្តចិន លោក Liu Yunshan (រូបថតៈ TTXVN) ក៏នារសៀលថ្ងៃទី១២ឧសភា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជួបសន្ទនាជាមួយ ប្រធានគណៈកម្មាធិការអនិច្រ្តៃយ៍នៃសភាប្រជាជន ចិន លោក Zhang Dejiang។ នៅទីនេះ លោក Tran Dai Quang បានស្នើឲ្យថ្នាក់ដឹក នាំនៃបក្សទាំងពីរ រដ្ឋទាំងពីរបន្តការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក ជាពិសេស បើកទូលាយកិច្ចសហប្រតិបត្តិការមានផលប្រយោជន៍រួម សមស្របទៅនឹងយុទ្ធ សាស្ត្រអភិវឌ្ឍន៍របស់ភាគីនីមួយៗ។         រីឯលោក Zhang Dejiang បានអះអាងថា បក្ស រដ្ឋនិងប្រជាជនចិនជានិច្ចកាល មានបំណងបង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយវៀតណាម ដោយឥតឈប់ឈរ រួមចំណែកបង្កើនការជឿទុកចិត្តនយោបាយនិងមនោសញ្ចេត នាមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។         មុននោះ នាព្រឹកថ្ងៃទី១២ឧសភា នៅទីក្រុងប៉េកាំង លោកTran Dai Quang បានអញ្ជើញទទួលជួបជាមួយសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈឹមបក្សកម្មុយនិស្តចិន លោក Liu Yunshan ផងដែរ៕