ប្រធានរដ្ឋលោក Truong Tan Sang បានមកអុធធូបនៅមណ្ឌលកេរ៌្តដំណែលវិហារស្ដេច Hung និងបំផុតបុណ្យតេតដាំដើមឈើ
24/02/2015 10:14
Vovworld-នាព្រឹកថ្ងៃទី២៤កុម្ភៈនៅមណ្ឌលកេរ៌្តដំណែល ប្រវត្តិសាស្ត្រជាតិពិសេសវិហារ Hung ប្រធានរដ្ឋវៀតណាម

ប្រធានរដ្ឋលោក Truong Tan Sang បានមកអុធធូបនៅមណ្ឌលកេរ៌្តដំណែលវិហារស្ដេច Hung និងបំផុតបុណ្យតេតដាំដើមឈើ (VOV) Vovworld-នាព្រឹកថ្ងៃទី២៤កុម្ភៈនៅមណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រជាតិ ពិសេសវិហារ Hung ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានមកអុធធូប រំលឹកវិញ្ញាណក្ខ័ន្ធនិងរំលឹកគុណូបការៈរបស់បណ្ដាស្ដេច Hung ដែលមានគុណ បំណាចកសាងប្រទេសជាតិនិងបំផុសបុណ្យតេតដាំដើមឈើដឹងគុណលោកអ៊ុំ ហូជានិច្ចនានិទាឃៈរដូវឆ្នាំមមែសប្តស័ក២០១៥។ ថ្លែងមតិនៅទីនេះ លោក Truong Tan Sang បានសង្កត់ធ្ងន់ថា បុណ្យតេតដាំដើមឈើបានក្លាយទៅជាទំនៀមទំលាប់ ល្អប្រសើររបស់ប្រជាជនវៀតណាមក្នុងប៉ុន្មានថ្ងៃអំណរបុណ្យតេតប្រពៃណី។ លោកប្រធានរដ្ឋបានស្នើរបក្សភាគគ្រប់ជាន់ថ្នាក់និងរដ្ឋអំណាចដំបន់ក្រសួងស្ថាប័ន រណសិរ្សមាតុភូមិនិងសមូហភាពនៅមជ្ឈឹមឃោសនាដ៏ស៊ីជម្រៅដោយរបៀបជា ច្រើនដល់មហាជនប្រជាជនអំពីគោលដៅអត្ថន័យនៃបុណ្យតេតដាំដើមឈើ អំពី តួនាទីឥទ្ធិពលដ៏ធំធេងផលប្រយោជន៍លើគ្រប់វិស័យយូរអង្វែងតំលៃមនុស្សសាស្ត្រ នៃការដាំដើមឈើដាំព្រៃឈើ។ “ខ្ញុំអំពាវនាវជនរួមជាតិនៅទូទាំងប្រទេសប្រឡងប្រណាំងចូលរួមដាំដើមឈើ ជនគ្រប់រូបដាំដើមឈើ គ្រួសារនិមួយៗដាំដើមឈើ ទន្ទឹមនឹងនោះសកម្មចូលរួមដាំ ព្រៃឈើការពារព្រៃ ទប់ស្កាត់ស្ថានភាពកាប់ដុតព្រៃ អាជីវកម្មព្រៃខុសច្បាប់។ ធ្វើល្អ បានប្រការនេះគឺធ្វើតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ រួមចំណែកអភិវឌ្ឍន៍ សេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្របង្កើនចំណូលលើកកំពស់គុណភាពជីវភាពរស់នៅ សំរាប់ប្រជាជន៕”
Related





