ប្រធានរដ្ឋមកសាកសួរសុខទុក្ខនិងជូនអំណោយប្រជាជនខេត្ត Quang Nam
16/12/2013 08:59
Vovworld-បន្ទាប់ពីមកសាកសួរសុខទុក្ខប្រជាជនQuang Ngai ដែលរងផលប៉ះពាល់ដោយទឹកជំនន់ នាថ្ងៃទី១៥ធ្នូ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang រួមជាមួយក្រុមការងារមជ្ឈឹមមានវត្តមាននៅដំបន់រៀបចំលំនៅដ្ឋានឡើងវិញសំណង់វារីអគ្គិសនី Song Tranh 2 ឃុំ Tra Doc ស្រុក Bac Tra My ខេត្ត Quang Nam ដើម្បីសាកសួរសុខទុក្ខប្រជាជននិងត្រួតពិនិត្យដំណើរការរបស់សំណង់វារីអគ្គិសនី។

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang មានវត្តមាននៅសំណង់វារីអគ្គិសនី Song Tranh 2 (nhandan.com.vn) Vovworld-បន្ទាប់ពីមកសាកសួរសុខទុក្ខប្រជាជនQuang Ngai ដែលរងផល ប៉ះពាល់ដោយទឹកជំនន់ នាថ្ងៃទី១៥ធ្នូ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang រួមជាមួយក្រុមការងារមជ្ឈឹមមានវត្តមាននៅដំបន់រៀបចំលំនៅដ្ឋានឡើងវិញ សំណង់វារីអគ្គិសនី Song Tranh 2 ឃុំ Tra Doc ស្រុក Bac Tra My ខេត្ត Quang Nam ដើម្បីសាកសួរសុខទុក្ខប្រជាជននិងត្រួតពិនិត្យដំណើរការរបស់សំណង់វារីអគ្គិសនី។ ប្រធានរដ្ឋ Truong Tan Sang ផ្ដែផ្ដាំរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ថែទាំជីវភាពរស់នៅ ស្ថិរភាពសតិអរម្មណ៍សំរាប់ប្រជាជននៅទីនេះ។ លោកប្រធានរដ្ឋក៏បានលើកឡើង ដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារនិងជំរុញសេដ្ឋកិច្ចដំបន់ផងដែរ។ នារសៀលថ្ងៃដ៏ដែល ប្រធានរដ្ឋបានមកសាកសួរសុខទុក្ខនិងជូនអំណោយ សំរាប់ប្រជាជនឃុំ Dai Hung ស្រុក Dai Loc ខេត្ត Quang Nam។ ក្នុងរយៈពេលបំពេញ ការងារនៅខេត្ត Quang Nam ប្រធានរដ្ឋនិងសមាគមកាកបាតក្រហមវៀតណាម បានជូនអំណោយ១០០ចំណែកនិងគោ១៧០ក្បាលជូនប្រជាជនក្រីក្រនៅខេត្ត៕
Related
More




