VOV WorldVOV World
ប្រធានរដ្ឋបានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៤ទីក្រុងហូជីមិញ។
25/06/2013 08:45
VOV-បន្តកម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតក្រោយសម័យប្រជុំលើកទី៥​រដ្ឋ​សភាវៀតណាមនីតិកាលទី១៣ នាថ្ងៃទី២៥មិថុនា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang សមាជិកសភានីតិកាលទី១៣និងសមាជិកសភាទីក្រុង​ហូជិមិញ​បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ដ​ទី៤​ទីក្រុងហូជីមិញ។
ប្រធានរដ្ឋបានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៤ទីក្រុងហូជីមិញ។
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ។ (vov.vn)         VOV-បន្តកម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតក្រោយសម័យប្រជុំ លើកទី៥​រដ្ឋ​សភាវៀតណាមនីតិកាលទី១៣ នាថ្ងៃទី២៥មិថុនា ប្រធានរដ្ឋវៀត ណាមលោក Truong Tan Sang សមាជិកសភានីតិកាលទី១៣និងសមាជិកសភា ទីក្រុង​ហូជិមិញ​បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ដ​ទី៤​ទីក្រុងហូជីមិញ។ ក្នុងការជួបប្រាស្រ័យ បណ្ដាសមាជិកសភាទីក្រុងហូជីមិញបាន​រាយការណ៍ជា មួយអ្នកបោះឆ្នោត អំពីលទ្ធផលសំខាន់មួយចំនួននៃសម័យប្រជុំ​លើកទី៥នាពេល កន្លងមក។ សម័យប្រជុំលើកទី៥រដ្ឋសភានីតិកាលទី១៣បាន​អនុម័តលើគំរោងច្បាប់ ចំនួន៩និងសេចក្តីសំរេចចិត្តសំខាន់ចំនួន៨។ ក្នុងនោះគួរ​ឲ្យ​យកចិត្តទុកដាក់គឺបាន សំរេចការយកសន្លឹកឆ្នោតទំនុកទុកចិត្តចំពោះដំណែង​​​សំខាន់ចំនួន៤៧ដោយ រដ្ឋសភាជ្រើសតាំងរឺអនុម័ត។ ការអនុម័តលើបណ្ដាសេចក្តី​សំរេចចិត្តនេះបាន បង្ហាញការផ្លាស់ប្តូរសំខាន់ក្នុងជីវភាពនយោបាយ​តាមស្មារតីប្រជាធិបតេយ្យនៅ ក្នុងរដ្ឋសភា រួមចំណែកលើកកំពស់សិទ្ធិធ្វើជាម្ចាស់របស់ប្រជាជនតាម​រយៈ​ការវាយតំលៃទំនុកទុកចិត្តការអនុវត្តភារកិច្ចរបស់អ្នកកាន់ដំណែងក្នុងក្បាល​ម៉ាស៊ីនថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសជាតិ៕