VOV WorldVOV World
ប្រធានរដ្ឋបានបំផុតបុណ្យតេតដាំដើមឈើនៅខេត្ត Bac Giang
18/02/2013 09:55
VOV-នាព្រឹកថ្ងៃទី១៨កុម្ភៈពោលគឺថ្ងៃទី៩តេតប្រពៃណី ឆ្នាំ២០១៣ ក្រសួង​កសិកម្មនិងអភិវឌ្ឍន៍ជនបទវៀត ណាមបានសហការជាមួយខេត្ត Bac Giang រៀបចំពិធី បំផុសបុណ្យតេតដាំដើមឈើនៅមណ្ឌលកេរ៌្តដំណែល ប៉ុស៌្ត Ho Chuoi ឃុំ Phon Xuong ស្រុក Yen The ខេត្ត Bac Giang។
ប្រធានរដ្ឋបានបំផុតបុណ្យតេតដាំដើមឈើនៅខេត្ត Bac Giang
ប្រធានរដ្ឋបានបំផុតបុណ្យតេតដាំដើមឈើ។         VOV-នាព្រឹកថ្ងៃទី១៨កុម្ភៈពោលគឺថ្ងៃទី៩តេតប្រពៃណីឆ្នាំ២០១៣ ក្រសួង​កសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានសហការជាមួយខេត្ត Bac Giang រៀបចំពិធីបំផុសបុណ្យតេតដាំដើមឈើនៅមណ្ឌលកេរ៌្តដំណែលប៉ុស៌្ត Ho Chuoi ឃុំ Phon Xuong ស្រុក Yen The ខេត្ត Bac Giang។ ថ្លែងមតិនៅទីនេះ​ប្រធាន​រដ្ឋ​វៀត ណាមលោក Truong Tan Sang បានរំលឹកឡើងវិញពាក្យទូន្មាន​របស់​លោកប្រធាន ហូជីមិញ “និទាឃៈរដូវជាបុណ្យតេតដាំដើមឈើ ធ្វើឲ្យប្រទេស​ជាតិកាន់តែរីក ចំរើនពីមួយថ្ងៃទៅមួយថ្ងៃ”។ ប្រធានរដ្ឋ​ Truong Tan Sang បាន​សង្កត់ធ្ងន់ថា៖         “ខ្ញុំអំពាវនាវប្រជាជនទូទាំងប្រទេសត្រូវខំប្រឹងប្រែងចូលរួមដាំដើមឈើសម ស្របជាមួយលក្ខណៈនៅដំបន់នីមួយៗ។ ទន្ទឹមនឹងនោះត្រូវលើកកំពស់ការយល់ ​ដឹង​និងមានវិធានការជាក់ស្ដែងជាច្រើនការពារព្រៃរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច​លើកកំពស់ចំណូលគុណភាពជីវភាពរស់នៅរបស់ប្រជាជនរក្សាបរិយាកាសរស់ នៅសំរាប់ជំនាន់កូនចៅ៕”

More