VOV WorldVOV World
ប្រធានរដ្ឋ៖ផ្នែកតុលាការត្រូវធានាភាពឯករាជ្យបើកចំហរតម្លាភាពក្នុងការជំនុំជំរះ
15/07/2014 10:18
Vovworld-នាព្រឹកថ្ងៃទី១៥កក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម​លោក Truong Tan Sang បានជួបធ្វើការជាមួយសមូហភាពថ្នាក់ដឹកនាំស្នូល​តុលាការ​ប្រជាជនកំពូលអំពីលទ្ធផលសកម្មភាពក្នុងឆមាសទីមួយនិងការងារ​ក្នុង​ឆមាសទី២ឆ្នាំ២០១៤។
ប្រធានរដ្ឋ៖ផ្នែកតុលាការត្រូវធានាភាពឯករាជ្យបើកចំហរតម្លាភាពក្នុងការជំនុំជំរះ
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានជួបធ្វើការជាមួយសមូហភាព ថ្នាក់ដឹកនាំស្នូលតុលាការប្រជាជនកំពូល (VOV)         Vovworld-នាព្រឹកថ្ងៃទី១៥កក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម​ លោក Truong Tan Sang បានជួបធ្វើការជាមួយសមូហភាពថ្នាក់ដឹកនាំស្នូល​តុលាការ​ប្រជាជនកំពូលអំពីលទ្ធផលសកម្មភាពក្នុងឆមាសទីមួយនិងការងារ​ក្នុង​ឆមាសទី ២ឆ្នាំ២០១៤។ ថ្លែងមតិនៅពិធីធ្វើការ ប្រធានរដ្ឋបានសង្កត់ធ្ងន់​ទៅ​លើការត្រូវយក ចិត្តទុកដាក់ជាពិសេសពង្រីកតួនាទីតុលាការជាស្នូលនៃសកម្មភាពយុត្តិធម៍ ជា ស្ថាប័នជំនុំជំរះធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់​រដ្ឋនិង​​របស់​ពលរដ្ឋ។         “និន្នាការលទ្ធផលវឌ្ឍន៍ភាពបានកើនឡើង ខំប្រឹងប្រែងតាមទិសតុលាការ​ត្រូវ នាំមកយុត្តិធម៍សំរាប់ជនគ្រប់រូប ត្រូវការពារសិទ្ធិប្រយោជន៍របស់រដ្ឋ​និង​ពលរដ្ឋ។ នេះជាផ្នែកចំនួន២ត្រូវបានគោរព។ តុលាការជាស្ថាប័នរដ្ឋត្រូវបាន​ប្រជាជនប្រគល់ ឲ្យចេញសាលក្រោមកាតប្តឹងតវ៉ាដែលមិនអាចកាត់ក្តីបណ្ដាអង្គភាពអាជីវកម្មរដ្ឋ ស្រាលដៃ រីឯប្រជាជនរឺអង្គភាពអាជីវកម្មឯកជនធ្ងន់ដៃបានឡើយ។ ប្រការនោះគឺ មិនអាចយល់ព្រមបានឡើយ។ ប្រសិនបើអ្នកណានៅមានសតិ​អារម្មណ៍នោះគឺត្រូវ ផ្លាស់ប្តូរទៅ។”         ប្រធានរដ្ឋបានស្នើរផ្នែកតុលាការត្រូវជំនះពុះពាររាល់ការសេសសល់ក្នុង​សំណុំបែបបទរដ្ឋបាលសំដៅបង្កភាពងាយស្រួលសំរាប់ប្រជាជនបើកចំហរ​តម្លាភាព ក្នុងការជំនុំជំរះឆ្លើយតបនឹងគោលដៅយុទ្ធសាស្ត្រកំណែទម្រង់យុត្តិធម៍ដែលបក្សនិង រដ្ឋបានដាក់ចេញ៕