VOV WorldVOV World
ប្រធានរដ្ឋប្រគល់សេចក្តីសំរេចតែងតាំងឯកអគ្គរដ្ឋទូតនិងអគ្គកុងស៊ុល ប្រចាំនៅឯបរទេស
12/06/2013 11:57
VOV-នាព្រឹកថ្ងៃទី១២មិថុនាប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានប្រគល់សេចក្តីសំរេចតែងតាំងនិងប្រគល់ភារកិច្ចចំពោះឯកអគ្គរដ្ឋទូតវៀត​ណាម​ប្រចាំ​នៅឯបរទេសចំនួន១៩រូបនិងអគ្គកុងស៊ុល២រូប។
ប្រធានរដ្ឋប្រគល់សេចក្តីសំរេចតែងតាំងឯកអគ្គរដ្ឋទូតនិងអគ្គកុងស៊ុល ប្រចាំនៅឯបរទេស
ប្រធានរដ្ឋបានប្រគល់សេចក្តីសំរេចតែងតាំងឯកអគ្គរដ្ឋទូតនិងអគ្គកុងស៊ុលប្រចាំនៅឯបរទេស។ (baomoi.com)         VOV-នាព្រឹកថ្ងៃទី១២មិថុនាប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានប្រគល់សេចក្តីសំរេចតែងតាំងនិងប្រគល់ភារកិច្ចចំពោះឯកអគ្គរដ្ឋទូតវៀត ​ណាម​ប្រចាំ​នៅឯបរទេសចំនួន១៩រូបនិងអគ្គកុងស៊ុល២រូប។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា បេសកកម្មរបស់បណ្ដា​អគ្គរដ្ឋទូត​ គឺ​ធ្ងន់ធ្ងរណាស់ ធ្វើ​ល្អ​កិច្ចការបរទេសគឺជាបំរើឲ្យកិច្ចការផ្ទៃក្នុង។​ ប្រធានរដ្ឋបាន ​ក្រើន​រំលឹកថា​បណ្ដា​ឯកអគ្គរដ្ឋទូតនិងអគ្គកុងស៊ុលត្រូវខំប្រឹងប្រែងអស់ពីកំលាំង​ កាយចិត្តរក្សានិងជំរុញ​យ៉ាង​ខ្លាំងក្លាធ្វើឲ្យស៊ីជម្រៅនិងសម្បូរបែបថែមទៀត ទំនាក់ទំនងជាមួយបណ្ដាប្រទេសលើ​ពិភពលោកបំរើមានប្រសិទ្ធភាពបណ្ដា គោលដៅ​ការពារជាតិសន្តិសុខអភិវឌ្ឍន៍និងលើក​កំពស់តួនាទីប្រទេសជាតិ។ ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា៖         “វៀតណាមបានជំរុញសមាហរណកម្មអន្តរជាតិ​ចាត់ទុកការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ចជាស្នូលដើម្បីបំរើឲ្យគោលការណ៍រៀបចំរចនាសម្ព័ន្ធ​ខឿន​​សេដ្ឋកិច្ចឡើង វិញ​និង​យុទ្ធសាស្ត្រសេដ្ឋកិច្ច២០១១-២០២០ដូចជា​មហាសន្និបាត​លើកទី១១ដែល ​បាន​កំណត់។ ផ្សេងទៀតយើងនឹងម្ចាស់ការបើកទូលាយការធ្វើសមាហរណកម្មលើ បណ្ដា​វិស័យ​ផ្សេងៗដូចជានយោបាយការពារជាតិសន្តិសុខវប្បធម៍សង្គមជាដើម៕”