VOV WorldVOV World
ប្រធានរដ្ឋសភាឡាវជួបសន្ទនាគណៈប្រតិភូក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ
01/11/2013 10:15
Vovworld-តាមសេចក្តីអញ្ជើញរបស់ក្រុមប្រឹក្សាប្រជាជនរដ្ឋធានីវៀងច័ន្ទ គណៈប្រតិភូថ្នាក់ដឹកនាំរដ្ឋធានីហាណូយបានទៅបំពេញទស្សនកិច្ចនៅឡាវក្នុង​រយៈពេល២ថ្ងៃគឺថ្ងៃទី៣១តុលានិងទី១វិច្ឆិកា។
ប្រធានរដ្ឋសភាឡាវជួបសន្ទនាគណៈប្រតិភូក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ
លោកស្រី Pany Yathotu សមាជិការការិយាល័យនយោបាយនិងជាប្រធានរដ្ឋសភាឡាវ (vietnamplus.vn)         Vovworld-តាមសេចក្តីអញ្ជើញរបស់ក្រុមប្រឹក្សាប្រជាជនរដ្ឋធានីវៀងច័ន្ទ គណៈប្រតិភូថ្នាក់ដឹកនាំរដ្ឋធានីហាណូយបានទៅបំពេញទស្សនកិច្ចនៅឡាវក្នុង​រយៈពេល២ថ្ងៃគឺថ្ងៃទី៣១តុលានិងទី១វិច្ឆិកា។         នៅពិធីទទួលជួបសន្ទនាជាមួយគណៈប្រតិភូនាព្រឹកថ្ងៃទី១វិច្ឆិកា លោកស្រី Pany Yathotu សមាជិការការិយាល័យនយោបាយនិងជាប្រធានរដ្ឋសភាឡាវ​បាន​វាយតំលៃខ្ពស់រាល់សមិទ្ធិដែលបក្សភាគក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយដែល ទទួលបាន។ ប្រធានរដ្ឋសភាឡាវបានចាត់ទុកថា ទីក្រុងហាណូយនិងវៀងច័ន្ទត្រូវ​បន្តសហការជិតស្និទ្ធជាងទៀតដើម្បីនាំមកផលប្រយោជន៍រួមសំរាប់ប្រទេសទាំង ពីរ រួមចំណែកបង្កើនថែមទៀតចំណងសាមគ្គីភាពរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិង​ប្រជាជននៃប្រទេសទាំងពីរ វៀតណាមនិងឡាវ៕