ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទៅបំពេញទស្សនកិច្ចការងារនៅស្រុក Nam Nhun ខេត្ត Lai Chau
11/03/2017 08:46
(VOVworld)-នៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំស្រុក Nam Nhun ខេត្ត Lai Chau នាព្រឹកថ្ងៃទី១១មិនានោះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះការដែលស្រុក Nam Nhun

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចការ ងារនៅស្រុក Nam Nhun ខេត្ត Lai Chau (VOVworld)-នៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំស្រុក Nam Nhun ខេត្ត LaiChau នាព្រឹកថ្ងៃទី១១មិនានោះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះការដែលស្រុក Nam Nhun បានអនុវត្តល្អការងារ ធានាសន្តិសុខសង្គមនិងថែទាំសុខភាពសម្រាប់ប្រជាជន។ លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា ដោយមានសំណង់វារីអគ្គិសនី Lai Chau នោះ ស្រុក Nam Nhun គប្បីផ្តោតការយកចិត្តទុកដាក់ពិសេសចំពោះការអភិរក្សនិងអភិវឌ្ឍន៍ ព្រៃ រួមចំណែកធានាសន្តិសុខប្រភពទឹកក៏ដូចជាប្រភពព្រៃ។ លោកស្រីគូសបញ្ជាក់ ថា បក្សនិងរដ្ឋមានការយកចិត្តទុកដាក់ពិសេសទៅលើការងារជម្លៀសប្រជាជននិង តាំងទីលំនៅថ្មី។តាមនោះ ប្រធានរដ្ឋសភាបានស្នើថា ស្រុក Nam Nhun គប្បីបន្តការ ងារដោះស្រាយនិងអនុវត្តល្អគោលនយោបាយធានាជីវរភាពរស់នៅសម្រាប់គ្រួសារ ទាំង៧៣៨ផងដែរ។ នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងក្រុម អមដំណើរបានទៅសាកសួរសុខទុកនិងជួបសំណេះសំណាលជាមួយកម្មាភិបាល វិស្វករ កម្មករ និងដាំដើមឈើអនុស្សាវរីយ៍នៅរោងចក្រវារីអគ្គិសនី Lai Chau នៅ ស្រុក Nam Nhun ផងដែរ៕
Related





