ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Dien Bien
12/03/2017 09:19
(VOVworld)-បន្តដំណើរបំពេញទស្សនកិច្ចការងារនៅបណ្តាខេត្តភាគពាយព្យ វៀត ណាមនាថ្ងៃទី១២មិនា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Dien Bien (VOVworld)-បន្តដំណើរបំពេញទស្សនកិច្ចការងារនៅបណ្តាខេត្តភាគពាយព្យ វៀតណាមនាថ្ងៃទី១២មិនា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន អញ្ជើញទៅសាកសួរសុខទុកនិងជួបធ្វើការជាមួយប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារ Tay Trang នៅខេត្ត Noong Het ស្រុក Dien Bien ខេត្ត Dien Bien។ អញ្ជើញថ្លែងមតិ នៅទីនេះលោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះរាល់ការខិតខំ ប្រឹងប្រែងរបស់អង្គភាពនេះដែលបំពេញល្អភារកិច្ចនយោបា ធានាសន្តិសុខព្រំដែន។ មិនត្រឹមតែប៉ុណ្ណោះ ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារ TayTrang ថែមទាំងអនុវត្តល្អរាល់ សកម្មភាពកិច្ចការបរទេស កសាងខ្សែព្រំដែនមិត្តភាពទៀតផង។ លោកស្រីប្រធាន រដ្ឋសភាបានស្នើថា នាពេលខាងមុខ ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារ Tay Trang ខិតខំ ព្យាយាមដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើអាក្រក់ក្នុងសង្គម ជាពិសេសគឺឧក្រិដ្ឋកម្ម គ្រឿងញៀន។ ទន្ទឹមជាមួយគ្នានោះ បន្តផ្សព្វផ្សាយឲ្យប្រជាជនបង្កើនផលិតកម្ម និង ជំនេះពុះពាររាល់ការលំបាកដើម្បីជួយឲ្យតំបន់អភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត៕
Related





