ប្រធានរដ្ឋសភាអារ៉ាប់ប៊ីសាអូឌីតបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកប ដោយជោគជ័យ
03/02/2016 11:24
(VOVworld) - នារសៀលថ្ងៃទី២ កុម្ភៈ គណៈប្រតិភូ ជាន់ខ្ពស់នៃរដ្ឋសភាអារ៉ាប់ប៊ីសាអូឌីតដឹកនាំដោយ លោកប្រធានរដ្ឋសភា Abdullah Al Sheikh បានចាក ចេញពីរដ្ឋធានីហាណូយ បញ្ចប់ប្រកបដោយភាព ល្អប្រសើរនូវដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

ប្រធានរដ្ឋសភាអារ៉ាប់ប៊ីសាអូឌីតលោក Abdullah Al Sheikh (ខាងឆ្វេង)និង ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung (រូបថត៖TTXVN) (VOVworld) - នារសៀលថ្ងៃទី២ កុម្ភៈ គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាអារ៉ាប់ប៊ីសា អូឌីតដឹកនាំដោយលោកប្រធានរដ្ឋសភា Abdullah Al Sheikh បានចាកចេញពីរដ្ឋធានី ហាណូយ បញ្ចប់ប្រកបដោយភាពល្អប្រសើរនូវដំណើរទស្សនកិច្ច ជាផ្លូវការនៅ វៀតណាម។ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ លោក Abdullah Al Sheikh បានជួបចរចារជាមួយប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung។នៅទី នេះ ភាគីទាំងពីរបានឯកភាពថា នឹងជំរុញទំនាក់ទំនង សហប្រតិបតិ្តការរវាងរដ្ឋ សភាទាំងពីរនាពេលខាងមុខ បន្តគាំទ្រនិងជួយឧបត្ថម្ភ គ្នាទៅវិញទៅមកនៅវេទិ ការតំបន់និងអន្តរជាតិ រួមគ្នាសហប្រតិបត្តិការកសាង សន្តិភាព ស្ថិរភាពនិងជំរុញ ការអភិវឌ្ឍន៍ប្រកបដោយភាពសម្បូររុងរឿងដើម្បី ផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ៕
Related





