VOV WorldVOV World
ប្រធានរដ្ឋសភាអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការសហភាពមីយ៉ាន់ម៉ា
28/09/2016 10:27
(VOVworld)-បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅព្រះរាជាណាចក្រ កម្ពុជាមក នារសៀលថ្ងៃទី២៨កញ្ញា
ប្រធានរដ្ឋសភាអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការសហភាពមីយ៉ាន់ម៉ា
(VOVworld)-បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅព្រះរាជាណាចក្រ កម្ពុជាមក នារសៀលថ្ងៃទី២៨កញ្ញា ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ច  ជាផ្លូវការនៅសហភាពមីយ៉ាន់ម៉ា តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាមីយ៉ាន់ម៉ា  លោក Uyn Khai Than។ ដំណើរទស្សនកិច្ចនេះ សំដៅអះអាងការយកចិត្តទុកដាក់ និងបំណងជម្រុញខ្លាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយ មីយ៉ាន់ម៉ា។ ក៏ក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំ  ដោយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានចូលរួមមហាសន្និបាត  សហភាពអន្តរសភានៃសម្ព័ន្ធសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី៣៧ (AIPA-37) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩កញ្ញាដល់ថ្ងៃទី៣តុលានៅរដ្ឋធានី Nay Pyi Taw ប្រទេស មីយ៉ាន់ម៉ា៕