VOV WorldVOV World
ប្រធានរដ្ឋសភាអូស្រ្តាលីចាប់ផ្តើមដំណើរទស្សនកិច្ចនៅវៀតណាម
22/05/2013 11:22
ពិធីទទួលប្រធានរដ្ឋសភាអូស្រ្តាលី​​លោកស្រី ​Anna Burke បានប្រព្រិត្តទៅនៅក្រុងហាណូយនារសៀល ថ្ងៃទី២២ឧសភា។
ប្រធានរដ្ឋសភាអូស្រ្តាលីចាប់ផ្តើមដំណើរទស្សនកិច្ចនៅវៀតណាម
​​​​​​​​​​​​​​​​​​​​​​​                    ប្រធានរដ្ឋសភាអូស្រ្តាលីលោកស្រី​Anna Burke  (រូបថត​ thongtanxa.vn) Vovworld-ពិធីទទួលប្រធានរដ្ឋសភាអូស្រ្តាលី​​លោកស្រី​Anna Burke បានប្រព្រិត្ត ទៅនៅក្រុងហាណូយនារសៀលថ្ងៃទី២២ឧសភា។បន្ទាប់ពីពិធីទទួល​ប្រធាន រដ្ឋសភាវៀតណាម​លោក Nguyen Sinh Hung​និងប្រធានរដ្ឋសភាអូស្រ្តាលី​​លោកស្រី​ Anna Burkeបានដំណើការចរចារ។លោក Nguyen Sinh Hungជឿជាក់ថា៖ដំណើរ ទស្សនកិច្ចនៅវៀតណាមរបស់លោកស្រី​Anna Burkeនឹងរួមចំណែកបង្កើនទំនាក់ ទំនងដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង២ឲ្យខ្លាំងក្លាថែមទៀត។ស្តីពីការជួប ប្រស្រ័យរវាងសមាជិកនៃប្រទេសទាំង២ជាពិសេសក្រុមសមាជិកមិត្តភាពនិងថ្នាក់ ដឹកនាំនៃរដ្ឋសភាទាំង២លោក Nguyen Sinh Hungមានគោលបំណងថា៖ភាគីទាំង២ បន្តសហប្រតិបត្តិការនិងគាំទ្រគ្នាលើវេទិការដំបន់និងអន្តរជាតិ។         រីឯប្រធានរដ្ឋសភាអូស្ត្រាលីលោកស្រីAnna Burke បានអះអាងថា​បុគ្គលលោកស្រីក៏ដូច ជារដ្ឋសភាអូស្ត្រាលីនឹងខំប្រឹងប្រែងជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ពិសេសគឺកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ​រដ្ឋាភិបាលទាំងពីរ។ លោកស្រី Anna Burke ក៏បានស្នើរភាគីទាំងពីរបន្តមានបណ្ដាដំណើរទស្សនកិច្ចជាន់ខ្ពស់​គណៈ ប្រតិភូរដ្ឋសភា ដើម្បីរួមចំណែកបង្កើនជមរុញទំនាក់ទំនងសហប្រតិបត្តិការនិងការ យល់ដឹងគ្នាទៅវិញទៅមក។         ក្នុងឱកាសនេះដែរ​រដ្ឋសភាវៀតណាមនិងរដ្ឋសភាអូស្ត្រាលីបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងលើកកំពស់ទំនាក់ទំនងសហប្រតិបត្តិការ។​ ភាគីទាំងពីរជឿជាក់ថា​កិច្ចព្រមព្រៀងនេះនឹងនាំទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីរវាងស្ថាប័ននីតិបញ្ញាត្តិ ឡើងកំពស់ថ្មីស៊ីជម្រៅជាក់ស្ដែងនិងមានប្រសិទ្ធភាពដើម្បីផលប្រយោជន៍រួមរបស់ ប្រជាជននៃប្រទេសទាំងពីរ។ ​​​        នារៀលដ៍ដែលនាយករដ្ឋមន្រ្តីវៀតណាម លោកNguyen Tan Dung បានដំណើរ ការចរចារជាមួយលោកស្រី ​Anna Burke ។លោកNguyen Tan Dung បានស្នើថា៖ភាគី ទាំង២គប្បីអនុវត្តរាល់ដំណោះស្រាយប្រកបដោយប្រសិទ្ឋភាពដើម្បីជំរុញកិច្ចសហប្រ តិបត្តិការលើវិស័យសេដ្ឋកិច្ច​វិនិយោគ។ល។លោកNguyen Tan Dung ស្នើរឲ្យភាគីទាង២ គប្យំគាំទ្រគ្នាទៅវិញទៅមកនៅវេទិការអន្តរជាតិនិងដំបន់ក៍ដូចជាគោលជំហររបស់ ASEANអំពីសន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាពនាវាចរណ៍។លោកស្រីAnna Burke  អះអាងថា៖អូស្រ្តាលីជានិច្ចកាលគោរពនិងមានគោលបំណងជំរុញទំនាក់ទំនងលើច្រើន វិស័យជាមួយវៀតណាម។។លោកស្រីAnna Burke គូសបញ្ចាក់ថា៖អូស្រ្តាលីនឹងធ្វើ អស់ពីកំលាងកាយចិត្តរបស់ខ្លួនរួមចំណែកក្នុងការធានាសន្តិភាពនិងស្ថិតរភាពនៅក្នុង ដំបន់និងនៅលើសកលលោក៕