VOV WorldVOV World
ប្រធានរដ្ឋសភាស.ប.បកូរ៉េអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាជ័យជំនះនៅរុស្ស៊ី
04/05/2015 09:15
(VOVworld) - លោក Kim Yong Nam នឹងតាងនាម ប្រមុខដឹកនាំកំពូល Kim Jong-un ចូលរួមពិធីរំលឹកខួប អនុស្សាវរីយ៍ទិវាជ័យជំនះទី៩ ឧសភា ខាងមុខនៅ រុស្ស៊ី។
ប្រធានរដ្ឋសភាស.ប.បកូរ៉េអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាជ័យជំនះនៅរុស្ស៊ី
ប្រធានរដ្ឋសភាស.ប.បកូរ៉េលោក Kim Yong Nam (រូបថត៖cbsnews.com) (VOVworld) - ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមនៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជា មានិតកូរ៉េ (KCNA) នាថ្ងៃទី៤ ឧសភា បានជូនដំណឹងឲ្យដឹងថា ប្រធានគណៈប្រធាន ក្រុមប្រឹក្សា ប្រជាជនកំពូល (ពោលគឺរដ្ឋសភា)នៃប្រទេសនេះលោក Kim Yong Nam នឹងតាងនាម ប្រមុខដឹកនាំកំពូល Kim Jong-un ចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ទិវា ជ័យជំនះទី៩ ឧសភា ខាងមុខនៅរុស្ស៊ី។ក្នុងសប្ដាហ៍មុន អ្នកនាំពាក្យវិមាន Kremlin លោក Dmitry Peskov បានបញ្ជាក់ថា លោក Kim Jong-un បានសំរេចបោះបង់ចោល ដំណើរទស្សន កិច្ចនៅរុស្ស៊ីដោយសារលោកជាប់រវល់នឹងការដោះស្រាយកិច្ចការ នៅក្នុង ប្រទេស៕