VOV WorldVOV World
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue៖ វាយតំលៃ​យ៉ាង​ត្រឹមត្រូវ​ពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ដើម្បី​មាន​ដំណោះ​ស្រាយ​រក្សា​ស្ថិរភាពសេដ្ឋកិច្ច
30/11/2021 10:45
(VOVWORLD) - ត្រូវវាយតម្លៃពីផលប៉ះពាល់យ៉ាងម៉ត់ចត់ ព្រោះថា ក្រោមឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ ១៩ នោះសេដ្ឋកិច្ចពិភពលោកបន្តផ្លាស់ប្ដូរ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue៖ វាយតំលៃ​យ៉ាង​ត្រឹមត្រូវ​ពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ដើម្បី​មាន​ដំណោះ​ស្រាយ​រក្សា​ស្ថិរភាពសេដ្ឋកិច្ច
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញដឹកនាំជំនួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការសេដ្ឋកិច្ចរដ្ឋសភា (រូបថត៖ quochoi.vn) នាព្រឹកថ្ងៃទី ៣០ វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញដឹកនាំជំនួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការសេដ្ឋកិច្ចរដ្ឋសភា និងក្រុមអ្នកជំនាញ អ្នកសិក្សាស្រាវជ្រាវស្ដីពីគោលនយោបាយហិរញ្ញវត្ថុ និងរូបិយវត្ថុ ជួយសម្រួលការអនុវត្តកម្មវិធីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ។ អញ្ជើញថ្លែងនៅក្នុងជំនួបធ្វើការនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានលើកច្បាស់ថា ត្រូវវាយតម្លៃពីផលប៉ះពាល់យ៉ាងម៉ត់ចត់ ព្រោះថា ក្រោមឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ ១៩ នោះសេដ្ឋកិច្ចពិភពលោកបន្តផ្លាស់ប្ដូរ។ ទន្ទឹមនឹងនេះ ត្រូវវាយតម្លៃ យ៉ាងត្រឹមត្រូវពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ចំពោះស្ថានការណ៍សេដ្ឋកិច្ច សង្គមក្នុងប្រទេស។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានលើកសំណើរថា រាល់ដំណោះស្រាយរយៈពេលខ្លី ក៏ត្រូវត្រិះរិះយ៉ាងវែងឆ្ងាយ ដោយផ្សារភ្ជាប់ជាមួយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ៕

More