ប្រធានរដ្ឋសភាវៀតណាមចូលរួមសម័យប្រជុំលើកទី៨នៃក្រុមប្រឹក្សាប្រជាជនខេត្ត Ha Tinh
16/12/2013 08:13
(VOVworld) – ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បាន ចូលរួមសម័យប្រជុំលើកទី ៨ ក្រុមប្រឹក្សា ប្រជាជនខេត្ត Ha Tinh (ភាគកណ្ដាល វៀតណាម) ដែល ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ទី ១៨ ធ្នូ។

ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បាន ចូលរួមសម័យប្រជុំលើកទី ៨ ក្រុមប្រឹក្សាប្រជាជនខេត្ត Ha Tinh (ភាគកណ្ដាល វៀតណាម) (Image: Vietnam+) (VOVworld) – ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បាន ចូលរួម សម័យប្រជុំលើកទី ៨ ក្រុមប្រឹក្សាប្រជាជនខេត្ត Ha Tinh (ភាគកណ្ដាលវៀតណាម) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ទី ១៨ ធ្នូ។ នេះគឺជាសម័យប្រជុំ ដោយមាន ខ្លឹមសារសំខាន់ជាច្រើនសំដៅវាយតំលៃលទ្ធផលនៃការអនុវត្តន៍ភារកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមក្នុងដំណាក់កាល ២០១១-២០១៣ ជាពិសេសគឺស្ថានភាពអនុវត្ត ភារកិច្ចសេដ្ឋកិច្ចសង្គមការការពារប្រទេសសន្តិសុខនិងការងារនានាក្នុងឆ្នាំ ២០១៣ កំណត់បណ្ដាវិធានការស្នូលក្នុងឆ្នាំ ២០១៤ របស់ខេត្ត Ha Tinh។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោក Nguyen Sinh Hung បានសង្កត់ ធ្ងន់ថា៖ ដោយមានចរិលក្ខ ណៈពលករជនបទភាគច្រើន ខេត្ត Ha Tinh ត្រូវប្តេជ្ញា ចិត្តចែមទៀតក្នុងការកសាង ជនបទថ្មី ពង្រីកសក្តានុភាពសេដ្ឋកិច្ចកសិកម្មជួរមុខ ក្នុងតំបន់។ ខេត្ត Ha Tinh ក៏ត្រូវយកចិត្តទុកដាក់ជាងដល់ការសុក្រិដប្រព័ន្ធនយោ បាយគ្រប់ជាន់ថ្នាក់ រក្សានិងពង្រីកស្មារតីសាមគ្គីភាពនិងលើកកំពស់គុណភាពនៃ ជួរកម្មាភិបាល។ ទន្ទឹមនឹងនោះ ខេត្តត្រូវអភិវឌ្ឍន៍ឧស្សាហកម្មឲ្យខ្លាំងក្លាថែមទៀតដើម្បីធានា អភិវឌ្ឍន៍ដោយចីរភាព៕
Related
More




