VOV WorldVOV World
ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូសភាអឺរ៉ុប
05/11/2015 09:10
(VOVworld) - នារសៀលថ្ងៃទី៤ វិច្ចិកា ប្រធានរដ្ឋសភា វៀតណាមលោក Nguyen Sinh Hung បានទទួលជួប សន្ទនាជាមួយគណៈប្រតិភូសមាជិកសមាជិការសភា អឺរ៉ុប (EP) ទំនាក់ទំនងជាមួយប្រទេសអាស៊ីអាគ្នេយ៍ និងអាស៊ានដែល កំពុងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូសភាអឺរ៉ុប
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung (ខាងស្ដាំ)និងប្រធានគណៈប្រតិភូ EP  លោក Werner Langen (VOVworld) - នារសៀលថ្ងៃទី៤ វិច្ចិកា ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូសមាជិកសមាជិការសភាអឺរ៉ុប (EP) ទំនាក់ទំនងជាមួយប្រទេសអាស៊ីអាគ្នេយ៍និងអាស៊ានដែល កំពុងអញ្ជើញមកបំពេញ ទស្សនកិច្ចការងារនៅវៀតណាម។នៅទីនេះ លោក Nguyen Sinh Hung បានអះអាង ថា វៀតណាមមានគោលបំណងជំរុញទំនាក់ ទំនងសហប្រតិបតិ្តការជាមួយសហ ភាពអឺរ៉ុប (EU) និយាយរួមនិង EP និយាយ ដោយឡែក។លោកប្រធានរដ្ឋសភាវៀត ណាមបានថ្លែងអណរគុណ EP ដោយ បានគាំទ្រនិងជំរុញការអនុម័តលើកិច្ចព្រម ព្រៀងក្របខ័ណ្ឌដៃគូនិងសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយវៀតណាម-EU (PCA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីវៀតណាម-EU (EVFTA) តាមនោះនាំ ទំនាក់ទំនងរវាងភាគីទាំងពីរឡើងដល់ ដំណាក់កាលអភិវឌ្ឍន៍ថ្មី។រីឯខ្លួនវិញ ប្រ ធានគណៈប្រតិភូ EP លោក Werner Langen បានអះអាងថា EP ជានិច្ចកាលចាត់ ទុកវៀតណាមជាមិត្តល្អក្នុងប្លុក អាស៊ាន ព្រមទាំងវាយតំលៃខ្ពស់ចំពោះសមិទ្ធិ ដែលវៀតណាមទទួលបានក្នុង ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនាពេលកន្លងមក៕