ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាអនុប្រធានរដ្ឋសភាអ៊ីតាលី
07/01/2014 03:49
Vovworld-នារសៀលថ្ងៃទី៦មករានៅទីក្រុងហាណូយ ក្នុងពិធីទទួឡជួបសន្ទនាអនុប្រធានរដ្ឋសភាអ៊ីតាលីលោកស្រី Marina Sereni ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានអះអាងថា ដំណើរទស្សនកិច្ចរបស់លោកស្រីអនុប្រធានរដ្ឋសភាអ៊ីតាលីជាជំហានជាក់ស្ដែងសំដៅនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលីស៊ីជម្រៅ ជាក់ស្ដែង
ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាអនុប្រធានរដ្ឋសភាអ៊ីតាលី (VOV) Vovworld-នារសៀលថ្ងៃទី៦មករានៅទីក្រុងហាណូយ ក្នុងពិធីទទួឡជួបសន្ទនាអនុប្រធានរដ្ឋសភាអ៊ីតាលីលោកស្រី Marina Sereni ដែលកំពុងបំពេញ ទស្សនកិច្ចនៅវៀតណាម ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានអះអាងថា ដំណើរទស្សនកិច្ចរបស់លោកស្រីអនុប្រធានរដ្ឋសភាអ៊ីតាលីជាជំហានជាក់ស្ដែងសំដៅនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលីស៊ី ជម្រៅ ជាក់ស្ដែង ពិសេសគឺក្នុងកាលៈទេសៈប្រទេសទាំងពីរទើបនឹងបានរំលឹក ខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូត។ មុននោះ អនុប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងអនុប្រធានរដ្ឋសភាអ៊ីតាលីលោកស្រី Marina Sereni បានជួបចរចារ។ ភាគីទាំងពីរបានឯកភាព បង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរគណៈប្រតិភូ ផ្លាស់ប្តូរបទពិសោធន៍និតិបញ្ញត្តិ និងឃ្លាំមើល ក៏ដូចជាគាំទ្រគ្នាទៅវិញទៅមកលើវេទិការសភាពហុភាគី៕
Related
More




