ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅមីយ៉ាន់ម៉ា
29/09/2016 08:53
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាសាធារណៈរដ្ឋ សហភាពមីយ៉ាន់ម៉ា លោក Mahn Win Khaing Than បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា

ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅមីយ៉ាន់ម៉ា (VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាសាធារណៈរដ្ឋ សហភាពមីយ៉ាន់ ម៉ា លោក Mahn Win Khaing Than បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះ រាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី២៨ កញ្ញា ប្រធានរដ្ឋសភា លោកស្រីNguyen Thi Kim Ngan បានដឹកនាំគណៈប្រតិភូជានខ្ពស់រដ្ឋសភាវៀតណាម ទៅកាន់ព្រលានយន្តហោះ Nay Pyi Taw (មីយ៉ាន់ម៉ា)។ ទទួលគណៈប្រតិភូនៅព្រលានយន្តហោះមានប្រធានព្រឹទ្ធ សភាមីយ៉ាន់ម៉ា លោក Aye Tha Aung សមាជិកសភាមីយ៉ាន់ម៉ាឯកអគ្គរដ្ឋទូត Luan Thuy Duong និងបណ្ដាកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ា។ ដំណើរទស្សនកិច្ចលើកនេះបានបង្ហាញនូវការប្តេជ្ញាចិត្តរបស់រដ្ឋសភាវៀតណាម អំពីគោលបំណងពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព ប្រពៃណីនិងកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងមហាសន្និបាត អន្តរសភាអាស៊ានលើកទី ៣៧ ( AIPA37)ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩កញ្ញា ដល់ថ្ងៃទី៣ តុលា នៅទីក្រុង Nay Pyi Taw (មីយ៉ាន់ម៉ា)ផងដែរ៕
Related





