VOV WorldVOV World
ប្រធានរដ្ឋវៀតណាមចូលរួមពិធីបើក Festival សមុទ្រ Nha Trang ឆ្នាំ ២០១៣
09/06/2013 08:49
(VOV)_ ​ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអញ្ជើញ​ចូលរួមពិធីបើក Festival សមុទ្រ Nha Trang ឆ្នាំ ២០១៣ ​ដែលត្រូវបានប្រព្រឹត្តទៅ នាយប់ថ្ងៃទី ៨ មិថុនា នៅទីក្រុងNha Trang ខេត្ត​Khanh Hoa (​ភាគកណ្ដាលវៀតណាម)។
ប្រធានរដ្ឋវៀតណាមចូលរួមពិធីបើក Festival សមុទ្រ Nha Trang ឆ្នាំ ២០១៣
(VOV)_ ​ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអញ្ជើញ​ចូលរួម ពិធីបើក Festival សមុទ្រ Nha Trang ឆ្នាំ ២០១៣ ​ដែលត្រូវបានប្រព្រឹត្តទៅ នាយប់ ថ្ងៃទី  ៨ មិថុនា នៅទីក្រុងNha Trang ខេត្ត​Khanh Hoa (​ភាគកណ្ដាលវៀតណាម)។  Festival សមុទ្រ ​Nha Trang -​ ត្រូវបានរៀបចំឡើង២ឆ្នាំ /ម្ដង ចាប់ពីឆ្នាំ ២០០៣មក  ជាឱកាសដើម្បីខេត្ត Khanh Hoa ផ្សព្វផ្សាយសក្ដានុភាព ឧត្តមភាព អំពីសេដ្ឋកិច្ច ​ វប្បធម៌ ​ទេសចរណ៍ ទន្ទឹមនឹងនោះ អំពាវនាវ ទាក់ទាញវិនិយោគិននានា ​នៅ​ក្នុង​និង ក្រៅប្រទេស។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួង វប្បធម៌ កីឡា និង​ទេសចរណ៍វៀត ណាម លោក Hoang Tuan Anh បានវាយតំលៃ​​ខ្ព​ស់​ចំពោះរាល់ការខំប្រឹងប្រែងរបស់ ខេត្ត Khanh Hoa ក្នុងការរៀបចំបណ្ដាព្រឹត្តិការណ៍ឆ្ពោះ​ទៅ ​សមុទ្រ កោះ ធ្វើអាជីវ កម្មសក្ដានុភាពធម្មជាតិប្រកបដោយប្រសិទ្ធិ​ភាព​រក្សារល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ច លឿន  ពិសេសគឺសេដ្ឋកិច្ចសមុទ្រដែរ÷           “ ក្នុងរយះពេលខាងមុខនេះ ខ្ញុំស្នើខេត្ត Khanh Hoa និងបណ្ដាខេត្ត​នៅ​តំបន់​ឆ្នេរសមុទ្រ ភាគកណ្ដាលវៀតណាមបន្តមានបណ្ដាយន្តការ គោលនយោបាយទា​កល់ទាញ ដើម្បីប្រមូលផ្តុំគ្រប់ប្រភពកម្លាំងវិនិយោគ ប្រមូលផ្តុំអភិវឌ្ឍន៍ផលិតផល ទេសចរណ៍សមុទ្រកោះ មូលដ្ឋានសេវាកម្មទេសចរណ៍គុណភាពខ្ពស់ …។ល។” ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអញ្ជើញ​ចូលរួម ពិធីបើក Festival សមុទ្រ Nha Trang ឆ្នាំ ២០១៣ ​(www.baothainguyen.org.v)           ក្នុងក្របខ័ណ្ឌនៃបណ្ដាសកម្មភាព Festival សមុទ្រ ២០១៣ ​នាព្រឹក​ថ្ងៃ​ទី ៨  មិថុនា នៅទីក្រុង​ Nha Trang ខេត្ត Khanh Hoa បាន​ប្រព្រឹត្ត​ទៅ​សិក្ខាសាលាវិទ្យា សាស្ត្រ ស្ដីពី÷  ការអភវិឌ្ឍន៍ផលិតផលទេសចរណ៍ ​បណ្ដា​ខេត្ត​នៅឆ្នេរសមុទ្រភាគ​កណ្ដាលវៀតណាម។           ក៏នាព្រឹកថ្ងៃទី ៩ មិថុនា នៅទីក្រុង Nha Trang ខេត្ត Khanh Hoa ស្ថាប័នប្រចាំ​ការនៅតំបន់ភាគកណ្ដាលវៀតណាមរបស់វិទ្យុសម្លេងវៀតណាម និងស្ថានីយ៍ផ្សាយ សម្លេងនិងទូរទស្សន៍ខេត្ត Khanh Hoa រួមសហការ​រៀបចំ​ជំនួបសន្ទនា ស្ដីពី÷​ការ​តភ្ជាប់អភិរក្សរសមុទ្រជាមួយការអភិវឌ្ឍណ៍​ទេសចរណ៍​​ចីរភាពផងដែរ៕