VOV WorldVOV World
ប្រធានរដ្ឋវៀតណាមចូលរួមពិធីរំលឹកខួប១៩៧៥ឆ្នាំនៃទិវាបដិវត្តន៍ Hai Ba Trung
24/02/2015 11:33
(VOVworld)-នាថ្ងៃទី២៤កុម្ភៈ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និង អនុប្រធានរដ្ឋលោកស្រី Nguyen Thi Doan
ប្រធានរដ្ឋវៀតណាមចូលរួមពិធីរំលឹកខួប១៩៧៥ឆ្នាំនៃទិវាបដិវត្តន៍ Hai Ba Trung
ប្រធានរដ្ឋវៀតណាមចូលរួមពិធីរំលឹកខួប១៩៧៥ឆ្នាំ នៃទិវាបដិវត្តន៍ Hai Ba Trung (VOVworld)-នាថ្ងៃទី២៤កុម្ភៈ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និង អនុប្រធានរដ្ឋលោកស្រី Nguyen Thi Doan បានអញ្ជើញចូលរួមពិធីរំលឹកខួបលើក ទី១៩៧៥ នៃទិវាបដិវត្តន៍ Hai Ba Trung និងបើកពិធីបុណ្យវិហារ Hai Ba Trung ឆ្នាំ ២០១៥ នៅមណ្ឌលកេរិ៍្តដំណែលជាតិពិសេស វិហារ Hai Ba Trung ស្រុក Me Linh ទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ លោក Truong Tan Sang បានអះអាងថា Hai Ba Trung ជាវីរៈនារីជាតិលើកដំបូង ដែលនាំមុខឲ្យប្រពៃណីអង់ អាចក្លាហាន របស់នារីវៀតណាម។​លោកមានប្រសាសន៍ថា៖         “នារយៈពេល១៩៧៥ឆ្នាំមុននេះ វីរៈនារី Trung Trac និង Trung Nhi បាន​ អនុវត្ត វាយប្រហារពួកសត្រូវឈ្លានពានមកពីទិសខាងជើង រក្សាទឹកដី ដណ្តើម ឯករាជ្យសម្រាប់ប្រទេសជាតិ។ នាបច្ចុប្បន្ន បន្តប្រពៃណីស្នេហាជាតិ និងឆន្ទះអង់ អាចក្លាហាន ជនគ្រប់រូបក្នុងសម័យកាលនេះ ប្តេជ្ញាកសាងនិងការពារមាតុប្រទេស វៀតណាម។ វៀតណាមមានសុច្ចធម៌ មានកម្លាំងមហាសាមគ្គីជាតិ និងមានគាំទ្រ យ៉ាងខ្លាំងក្លារពីមិត្តភក្តិអន្តរជាតិ ពិតប្រាកដជាយើងនឹងកសាងប្រកបដោយជោគ ជ័យនិងការពាររឹងមាំមាតុប្រទេសជាទីស្រឡាញ់”៕