VOV WorldVOV World
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយប្រធានស្ថាប័នសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA
26/08/2013 11:37
ប្រធានរដ្ឋវៀតណាម លោកTruong Tan Sang បានទទួលជួបសន្ទនាជាមួយគណះប្រតិភូ ស្ថាប័នសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយប្រធានស្ថាប័នសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA
ប្រធានរដ្ឋវៀតណាម ​ Truong Tan Sang ​ និងលោក Akihiko Tanaka  ​(http://nguyenphutrong.net) (VOV)_នារសៀលថ្ងៃទី ២៦ សីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយគណះប្រតិភូ ស្ថាប័ន​សហប្រតិបត្តិការ​អន្តរជាតិជប៉ុន JICA ដឹកនាំដោយលោក Akihiko Tanaka ប្រធានស្ថាប័ន ​ដែលកំពុង កំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ ថ្លែងមតិនៅទីនេះលោក ប្រធានរដ្ឋ  Truong Tan Sang បានស្វាគមដំណើរទស្សនកិច្ចរបស់លោក Akihiko Tanakaនិង គណះប្រតិភូ ស្ថាប័នសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA នៅវៀតណាម លើកនេះ។ ប្រធានរដ្ឋក៏បានអះអាងថា÷ JICA ជាអង្គការដើរតួនាទិដ៏សែនសំខាន់​ចំពោះវៀតណាម។ ប្រធានរដ្ឋមានគោល​បំណងថា÷លោក​Akihiko Tanaka និងអង្គការ  JICA នឹងបន្តយកចិត្តទុកដាក់ដល់វៀតណាមច្រើនជាងទៀត ទន្ទឹមនឹងនោះបង្កើន​ការ​ផ្លាស់ប្តុរសហប្រតិបត្តិការរវាងបណ្ដាអ្នកជំនាញការ JICA និងវៀតយណាម ​ដើម្បី​រួមចំណែកជំរុញទំនាក់ទមនងមិត្តភាព ដ៏ល្អប្រសើររវាងវៀតណាមនិងជប៉ុន៕​