VOV WorldVOV World
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មនៃសាធារណៈរដ្ឋ Guinea
03/04/2013 10:42
(VOVworld) – នាថ្ងៃទី ៣ មេសា ប្រធានរដ្ឋវៀតណាម​ លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណៈរដ្ឋ Guinea លោក Mohammed Dorval Doumbouya ដែលកំពុងមាន ដំណើរ ទស្សនកិច្ចការងារនៅវៀតណាម។​
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មនៃសាធារណៈរដ្ឋ Guinea
(VOVworld) – នាថ្ងៃទី ៣ មេសា ប្រធានរដ្ឋវៀតណាម​ លោក Truong Tan Sang បានទទួល ជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណៈរដ្ឋ Guinea លោក Mohammed Dorval Doumbouya ដែលកំពុងមានដំណើរ ទស្សនកិច្ចការងារនៅវៀតណាម។​ ប្រធានរដ្ឋ វៀតណាម លោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖ វៀតណាមវាយតំលៃខ្ពស់ចំពោះ ទំនាក់ទំនងសហប្រតិបត្តិការជាមួយ Guinea។ ទន្ទឹមនឹងនោះ ប្រធានរដ្ឋវៀតណាមស្នើឲ្យ ភាគីទាំង ២ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ ដែលប្រទេសទាំង ២ មានសក្តានុភាព ឲ្យ ខ្លាំងក្លាថែមទៀត។ វៀតណាមត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលដើម្បីជំរុញ កិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ជាមួយ Guinea លើគ្រប់វិស័យ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Guinea មានគោល បំណងថា៖ វៀតណាម- Guinea នឹងបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី។ ជាពិសេស Guinea មានគោលបំណងថា​៖ វៀតណាមនឹងចាត់អ្នកជំនាញការជា ច្រើនថែមទៀតទៅកាន់ Guinea ដើម្បីជួយឧបត្ថម្ភ ផ្នែកកសិកម្មរបស់ ប្រទេសនេះ៕ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មនៃសាធារណៈរដ្ឋ  Guinea លោក  Mohammed Dorval Doumbouya (Image: www.nguyetandung.org)