VOV WorldVOV World
ប្រធានរដ្ឋវៀតណាមធ្វើជាអធិបតីនៅសម័យប្រជុំលើកទី២០របស់គណៈកម្មការទទួលបន្ទុកការងារកែទម្រង់យុត្តិធម៌មជ្ឈឹម
19/05/2015 11:04
(VOVworld) - នាព្រឹកថ្ងៃទី១៩ ឧសភា នៅរដ្ឋធានី ហាណូយ ប្រធានរដ្ឋវៀត ណាមលោក Truong Tan Sang និងជាប្រធានគណៈកម្មការទទួលបន្ទុកការងារ កែទម្រង់យុត្តិធម៌មជ្ឈឹម បានធ្វើជាអធិបតីនៅសម័យ ប្រជុំលើកទី២០ដែល ពិភាគ្សានិងផ្ដល់មតិអំពីគំរោងការណ៍ផ្លាស់ប្ដូរថ្មីយន្តការបែងចែកថវិការសំរាប់ តុលាការប្រជាជននិងសំរាប់មហាអយ្យការប្រជាជន។
ប្រធានរដ្ឋវៀតណាមធ្វើជាអធិបតីនៅសម័យប្រជុំលើកទី២០របស់គណៈកម្មការទទួលបន្ទុកការងារកែទម្រង់យុត្តិធម៌មជ្ឈឹម
(VOVworld) - នាព្រឹកថ្ងៃទី១៩ ឧសភា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងជាប្រធានគណៈកម្មការទទួលបន្ទុកការងារកែទម្រង់ យុត្តិធម៌មជ្ឈឹម បានធ្វើជាអធិបតីនៅសម័យប្រជុំលើកទី២០ដែលពិភាគ្សានិងផ្ដល់ មតិអំពីគំរោងការណ៍ផ្លាស់ប្ដូរថ្មីយន្តការបែងចែកថវិការសំរាប់តុលាការប្រជាជន និងសំរាប់មហាអយ្យការប្រជាជន។ ស្ដីពីគំរោងការណ៍ផ្លាស់ប្ដូរយន្តការបែងចែកថវិការសំរាប់តុលាការប្រជាជន​ សមា ជិកអចិន្ត្រៃនៃគណៈកម្មការទទួលបន្ទុកការងារនេះបានថ្លែងថា ការផ្លាស់ប្ដូរថ្មី យន្តការ បែងចែក គ្រប់គ្រង ប្រើប្រាស់ថវិការ នឹងរួមចំណែកអនុវត្តគោលដៅ “កសាង ខឿនយុត្តិធម៌ស្មោះត្រង់ រឹងមាំ ប្រជាធិបតេយ្យ ទំនើបជាជំហានៗ បម្រើប្រជាជន និងមាតុប្រទេសវៀតណាមសង្គមនិយម។ក្នុងនោះ សកម្មភាព យុត្តិធម៌ដែល ចំណុចស្នូលគឺសកម្មភាពជំនុំជំរះ ត្រូវបានដំណើរការប្រកប ដោយប្រសិទ្ធភាព និងមានគុណភាពខ្ពស់។ដោយហេតុនេះ ត្រូវមានយន្តការ បែងចែក​ គ្រប់គ្រង ប្រើ ប្រាស់ថវិការឲ្យបានសមស្របដើម្បីបង្កលក្ខណៈងាយ ស្រួលសំរាប់តុលាការប្រជាជន អនុវត្តតួនាទី ភារកិច្ចរបស់ខ្លូនប្រកបដោយ ប្រសិទ្ធភាព៕

More