ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ
16/05/2014 11:32
(VOVworld) – នាថ្ងៃទី ១៦ ឧសភា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបប្រាស្រ័យជាមួយអ្នកបោះ ឆ្នោតនានានៅខ័ណ្ឌទី ១ និងខ័ណ្ឌទី ៣ នៃទីក្រុង ហូជីមិញ (ភាគខាងត្បូងវៀតណាម) ដើម្បីត្រៀមឲ្យ សម័យប្រជុំលើកទី ៧ រដ្ឋសភានីតិកាលទី ១៣។

ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ (Image: truongtansang.net) (VOVworld) – នាថ្ងៃទី ១៦ ឧសភា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនានានៅខ័ណ្ឌទី ១ និងខ័ណ្ឌទី ៣ទីក្រុង ហូជីមិញ (ភាគខាងជើងវៀតណាម) ដើម្បីពិភាក្សាអំពីសម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី ១៣។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ Truong Tan Sang បាន វាយតំលៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់អ្នកបោះឆ្នោតចំពោះអធិបតេយ្យ ភាពរបស់ប្រទេសជាតិ។ ប្រធានរដ្ឋបានអះអាងនូវគោលការណ៍មុនក៏ដូចជា ក្រោយរបស់បក្សនិងរដ្ឋវៀតណាមគឺប្តេជ្ញាការពារបូរណភាពដេនដីពិសិទ្ធិនៃមាតុ ប្រទេស។ ប្រធានរដ្ឋ Truong Tan Sang បានសង្កង់ធ្ងន់ថា៖ “ការដែលចិនដាក់ស្ថានីយ៍ខួង Haiyangshiyou 981 នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ វៀតណាមគឺរំលោភលើច្បាប់អន្តរជាតិ។ គោលជំហររបស់យើងគឺប្តេជ្ញាប្រឆាំងជំ ទាស់ ។ ប្រវត្តិសាស្ត្របានបង្ហាញនូវកំលាំងខ្លាំងជាតិក្នុងកិច្ចការពារអធិបតេយ្យ ភាពជាតិ។ យើងត្រូវអត់ធ្មត់តស៊ូដោយសន្តិវិធី ដោយហេតុនេះ យើងត្រូវសាមគ្គី ភាពជាមួយគ្នា៕”
Related





