VOV WorldVOV World
ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យអ្នកបោះឆ្នោតខ័ណ្ឌទី១និងទី៣របស់ទីក្រុងហូជីមិញ
11/10/2013 11:47
(VOVworld)-បន្តកម្មវិធីជួបប្រាស្រ័យអ្នកបោះឆ្នោតមុនកិច្ចប្រជុំលើកទី៦ រដ្ឋ សភាវៀតណាមនីតិកាលទី១៣ នាថ្ងៃទី១១តុលា
ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យអ្នកបោះឆ្នោតខ័ណ្ឌទី១និងទី៣របស់ទីក្រុងហូជីមិញ
                (VOVworld)-បន្តកម្មវិធីជួបប្រាស្រ័យអ្នកបោះឆ្នោតមុនកិច្ចប្រជុំលើកទី៦ រដ្ឋសភា វៀតណាមនីតិកាលទី១៣ នាថ្ងៃទី១១តុលា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang រួមជាមួយសមាជិកសភាមណ្ឌលបោះឆ្នោតលេខ១ ទីក្រុង ហូជីមិញ បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខណ្ឌទី១និងទី៣។ ថ្លែងមតិ នៅទីនេះ ប្រធានរដ្ឋលោក Truong Tan Sang បានទទួលស្គាល់រាល់មតិដែល មានការ ទទួលខុសត្រូវរបស់អ្នកបោះឆ្នោត។ ចំពោះការអនុវត្តន៌សេចក្តីសម្រេច​ចិត្តមជ្ឈឹម លើកទី៤​និងការងារបង្ការប្រឆាំងអំពើពុករលុយ ប្រធានរដ្ឋលោក Truong Tan Sang សង្កត់ធ្ងន់ថា៖ “ច្បាប់ចេញផ្សារជាច្រើនណាស់។ ក្នុងករណីចាំបាច់អាចធ្វើ វិសោធនកម្មបំពេញបំថែម ដោយមានការរួមដៃពីសហគន៌ទាំងមូល ចូលក្នុងការ ប្រឆាំងអំពើពុករលុយ”។ ស្ដីពីការងារទទួលជួបប្រាស្រ័យប្រជាជន និងដោះស្រាយពាក្យបណ្ដឹងតវ៉ា ប្រធានរដ្ឋបានចាត់ទុកថា÷ រាល់គោលការណ៍ ​ដោះស្រាយ ត្រូវ​ផ្អែកទៅលើការកំណត់របស់ច្បាប់។           ស្ដីពីការស្ដាខឿនសេដ្ឋកិច្ចឡើងវិញនៅមានភាពយឹតយាវ ​ប្រធានរដ្ឋបាន​ ចាត់ទុកថា÷ ក្នុងរយះពេល២ឆ្នាំកន្លងទៅ ស្ថាភាពជាក់ស្ដែងបានមានការ​ លំបាកជាច្រើន ដូច្នេះ ពីគោលដៅកំណើនលឿន បានក្លាយទៅជាកំណើនចីរភាព ជាមួយដំណោះស្រាយនានា និងយើងទទួលបានលទ្ធផលសកម្ម ​ ជាច្រើន ដែលក្នុងនោះមានការរាំងស្កាត់អតិផរណា។ ប៉ុន្តែ នៅមានកំហិតជាច្រើន ដូចជា÷ អង្គភាពអាជីវកម្ម១ចំនួនត្រូវផ្អាក់សកម្មភាព រំសាយ  ​ទំនិញសេសសល់ក្នុងឃ្លាំងច្រើន…។ ល។ នេះគឺជាបណ្ដាបញ្ហាដែលយើងត្រូវដោះស្រាយក្នុងរយះពេល​ខាងមុខនេះ៕