ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយបណ្ដារដ្ឋមន្ត្រី Angola និងសាធារណៈរដ្ឋកុងហ្គោ
30/10/2013 11:38
(VOVworld) – នារសៀថ្ងៃទី ៣០ តុលា ប្រធានរដ្ឋ វៀតណាម លោក Truong Tan Sang បានជួបសន្ទនា ជាមួយរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ-បច្ចេកវិទ្យា Angola លោកស្រី Maria Candida Teixeira ដែលកំពុងមានដំណើរ ទស្សនកិច្ចនៅវៀត ណាមនិងចូលរួមកិច្ចប្រជុំអន្តររដ្ឋាភិបាល នៃប្រទេសទាំង ២។

ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang (Image: dangcongsan.vn) (VOVworld) – នារសៀថ្ងៃទី ៣០ តុលា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ-បច្ចេកវិទ្យា Angola លោកស្រី Maria Candida Teixeira ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀត ណាមនិងចូលរួមកិច្ចប្រជុំ អន្តររដ្ឋាភិបាលនៃប្រទេសទាំង ២។ តាមរយៈយន្តការ អន្តររដ្ឋាភិបាល ប្រធានរដ្ឋ Truong Tan Sang បានស្នើថា៖ ភាគីទាំង ២ ជំរុញ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ អនុវត្តបណ្ដាការព្រមព្រៀងសហប្រតិបត្តិការ ដែលត្រូវបានចុះហត្ថលេខា ហើយ ប្រមូលផ្តុំដោះស្រាយការលំបាកនៅសេសសល ដើម្បីនាំមកនូវផលប្រយោធន៍សំរាប់ ប្រជាជននៃប្រទេសទាំង ២។ រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ-បច្ចេកវិទ្យា Angola លោកស្រី Maria Candida Teixeira បានអះអាងនូវការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការ រវាង វៀតណាម- Angola ប្រកបដោយមានប្រសិទ្ធិភាព។ ភាគីទាំង ២ ត្រូវស្វែងរក វិធានការជាក់ស្តែងសំដៅដោះស្រាយរាល់បញ្ហាជាក់ស្តែងចំពោះមុខគឺបណ្ដាវិស័យ ដែលត្រូវបានកំណត់ក្នុងសម័យប្រជុំអន្តររដ្ឋាភិបាលពោលខាងលើ។ ក៏ក្នុងឱកាសនេះ ដែរប្រធានរដ្ឋវៀតណាមក៏បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសនៃ សាធារណៈរដ្ឋកុងហ្គោ៕
Related







