ប្រធានរដ្ឋវៀតណាមការវិនិយោគរបស់ជប៉ុនរួមចំណែកជំរុញកំណើន សេដ្ឋកិច្ចរបស់វៀតណាម។
06/09/2013 09:43
ប្រធានរដ្ឋវៀតណាម លោកTruong Tan Sangបានទទួលជួបសន្ទនាជាមួយគណះ ប្រតិភូជប៉ុនដឹកនាំដោយលោកArata Takebe

Vovworld-នាថ្ងៃទី៥កញ្ញា ប្រធានរដ្ឋវៀតណាម លោកTruong Tan Sangបាន ទទួលជួបសន្ទនាជាមួយគណះប្រតិភូជប៉ុនដឹកនាំដោយលោកArata Takebe ដែលកំពុងចូលរួមវេទិការសេដ្ឋកិច្ចជាន់ខ្ពស់វៀតណាមជប៉ុន។លោកTruong Tan Sang បានអះអាងថា៖ការវិនិយោគរបស់ជប៉ុនបានរួមចំណែកជំរុញកំណើន សេដ្ឋកិច្ចរបស់វៀតណាម។លោកក៍អោយដឹងដែរថា៖វៀតណាមកំពុងខំប្រឹង ប្រែងកែទម្រង់រៀបចំរចនាសម្ព័ន្ឋខឿនសេដ្ឋកិច្ចឡើងវិញនិងផ្លាស់ប្តូររូបសណ្ឋាន កំណើន។លោកប្រធានរដ្ឋ Truong Tan Sangមានបំណងថា៖វេទិការសេដ្ឋកិច្ចជាន់ ខ្ពស់វៀតណាមជប៉ុនវិភាគរាល់បញ្ហាដ៍ជ្រាលជ្រៅដើម្បីលើកកំពស់ប្រសិទ្ឋភាពនៃ កិច្ចសហប្រតិបត្តិការ។លោកបានគូសបញ្ជាក់ថា៖វៀតណាមនឹងពិនិត្យមើលញាត្តិ ស្តីពីគោលនយោបាយវិនិយោគរបស់បណ្តាអង្គភាពអាជីវកម្មជប៉ុនដើម្បីកែសម្រួល អោយសមស្របទៅនឹងសភាពការណ៍ថ្មី។ តាងនាម គណះប្រតិភូជប៉ុន លោកArata Takebe ចាត់ទុកថា៖វៀតណាមបានមាន ការផ្លាស់ប្តូរនានាប៉ុន្តែត្រូវជំរុញកំណែទម្រង់អោយខ្លាំងក្លាថែមទៀតដើម្បីកែលំអរ ស្ថានភាពទាក់ទាញទុនវិនិយោគពីបរទេស៕
Related





