ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc (ខាងឆ្វេង) ប្រគល់អំណោយជូនកុមារពិការនៅមជ្ឈមណ្ឌលថែទាំកុមារពិការហាណូយ។ (រូបថត៖ VOV) |
ដោយបញ្ជាក់ថា បក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់ដល់កុមារ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានលើកច្បាស់ថា ការថែទាំ និងការពារកុមារក៏ត្រូវការរួមដៃគ្នា ការទទួលខុសត្រូវ និងមនសិការរបស់សង្គមទាំងមូលផងដែរ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានលើកសរសើរលោកគ្រូ អ្នកគ្រូ កម្មាភិបាល និងបុគ្គលិកនៃ មជ្ឈមណ្ឌលដោយមានទំនួលខុសត្រូវ យកចិត្តទុកដាក់ ថែទាំដោយអស់ពីចិត្តពីថ្លើម ហើយបំពាក់ចំណេះដឹង និងបំណិនជីវិតសម្រាប់កុមារពិការនៅទីនេះ។ លោកប្រធានរដ្ឋអញ្ជើញមានប្រសាសន៍ថា៖
“ខ្ញុំសូមលើកសរសើរដល់ប្រព័ន្ធអប់រំរបស់សាលាជនពិការចំនួនជាង១០០កន្លែង នៅទូទាំងប្រទេស។ នោះជាសមិទ្ធិផលដ៏ធំធេងក្នុងគោលនយោបាយថែទាំជនពិការ គោលនយោបាយមិនទុកឲ្យអ្នកណាម្នាក់ត្រូវបំភ្លេចចោលរបស់បក្សនិងរដ្ឋ ចំពោះកុមារ ពិការជាអកុសល ដើម្បីមានមូលដ្ឋានសម្រាប់ក្មួយៗបានសិក្សា ហាត់ពត់លត់ដំ ធំដឹងក្ដី អភិវឌ្ឍន៍ ហើយបន្តរួមចំណែកដល់សង្គម។ គ្រួសារក៏រីករាយខ្លាំងណាស់ ដែលកូនពិការបានធំដឹងក្ដីផងដែរ”៕





