ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ស្នើឲ្យអង្គការសហប្រជាជាតិ បង្កើតមូលដ្ឋានទិន្នន័យអំពីផលប៉ះពាល់ដោយការកើនឡើងនីវ៉ូទឹកសមុទ្រ
24/09/2021 09:23
(VOVWORLD) - នៅយប់ថ្ងៃទី២៣ ខែកញ្ញា តាមម៉ោងវៀតណាម តបតាមការអញ្ជើញរបស់ នាយករដ្ឋមន្រ្តីអៀរឡង់ លោក Michael Martin ប្រធានប្ដូរវេននៃក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅសម័យប្រជុំជាន់ខ្ពស់របស់ក្រុម ប្រឹក្សាសន្តិសុខអំពីសន្តិសុខអាកាសធាតុ។

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញថ្លែងសុន្ទរកថានៅសម័យប្រជុំ។ (រូបថត៖ VOV) ថ្លែងនៅទីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសម្ដែងការព្រួយបារម្ភ ថា ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាប្រឈមដ៏ធំធេងលើទូទាំងពិភពលោក ហើយ កំពុងបង្កើតជារូបរាងនូវអនាគតរបស់មនុស្សលោក។ ពិភពលោកកំពុងមើលឃើញ រាល់ផលប៉ះពាល់ជាអវិជ្ជមានដោយការប្រែប្រួលអាកាសធាតុ ដែលបង្កឡើងជម្លោះ ធនធានធម្មជាតិរវាងសហគមន៍មនុស្សជាច្រើន ហើយបង្ខំឲ្យមនុស្សរាប់សិបលាននាក់ ត្រូវធ្វើចំណាកស្រុកស្វែងរករបរចិញ្ចឹមជីវិត ដែលធ្វើឲ្យកើតមានការគំរាមកំហែងឆ្លង ដែនអំពីសន្តិសុខអេកូឡូស៊ី បរិស្ថាន ស្បៀងអាហារឬប្រភពទឹក។ រាល់ផលវិបាកនេះ បង្កប់ហានិភ័យនៃការផ្ទុះភាពតានតឹង ភាពចលាចលភូមិសាស្ត្រនយោបាយ ដែល ប៉ះពាល់ដោយផ្ទាល់ដល់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ បណ្ដាប្រទេសនិងប្រជាជាតិ។ នៅចំពោះមុខស្ថានភាពនោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានលើកសំណើរថា៖
Related





