VOV WorldVOV World
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបឯកអគ្គរដ្ឋទូតម៉ារ៉ុកមកសំដែងការគួរសម
14/09/2016 18:22
(VOVworld) - នៅជំនួបសន្ទនា នារសៀលថ្ងៃទី១៤ កញ្ញា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអបអរសាទរឯកអគ្គរដ្ឋទូត លោក En Houcine Fardani បានបញ្ចប់ប្រកបដោយ ជោគជ័យនូវអាណត្តិបេសកកម្មនៅវៀតណាម
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបឯកអគ្គរដ្ឋទូតម៉ារ៉ុកមកសំដែងការគួរសម
(រូបថត៖VOV) (VOVworld) - នៅជំនួបសន្ទនា នារសៀលថ្ងៃទី១៤ កញ្ញា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអបអរសាទរឯកអគ្គរដ្ឋទូតលោក  En Houcine Fardani បានបញ្ចប់ប្រកបដោយជោគជ័យនូវអាណត្តិបេសកកម្មនៅ វៀតណាម ហើយវាយតំលៃខ្ពស់ចំពោះរាល់ការរួមវិភាគទានរបស់លោកឯកអគ្គរដ្ឋ ទូតក្នុងការបង្កើនទំនាក់ទំនងមិត្តភាពនិងសហប្រតិបតិ្តការលើវិស័យជាច្រើន រវាងវៀតណាមនិងម៉ារ៉ុកក្នុងអំឡុង១០ឆ្នាំកន្លងទៅ។លោក Tran Dai Quang ក៏ បានថ្លែងអំណរគុណព្រះមហាក្សត្រម៉ារ៉ុកបានផ្ញើរលិខិតអញ្ជើញលោកទៅចូលរួម សន្និសីទលើកទី២២របស់បណ្ដាភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌរបស់អ.ស.បស្ដីអំពី បម្រែបម្រួលអាកាសធាតុ (COP ២២) នាខែវិច្ចិកាខាងមុខនៅម៉ារ៉ុក។លោក ប្រធានរដ្ឋបានស្នើរឲ្យប្រទេសទាំងពីរបន្តសហការយ៉ាងស្អិតរមួតថែមទៀតនៅ វេទិការអន្តរជាតិនិងតំបន់ ព្រមទាំងស្នើរឲ្យម៉ារ៉ុកគាំទ្របេក្ខជនរបស់វៀតណាម កាន់តំណែងជាអគ្គនាយក UNESCO (២០១៧-២០២១) និងក្រុមប្រឹក្សាគណៈ កម្មាធិការច្បាប់អន្តរជាតិ ILC អាណត្តិ២០១​៧-២០២១។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក En Houcine Fardani បានថ្លែងអំណរគុណ រដ្ឋាភិបាលនិងប្រជាជនវៀតណាម ដោយសារបានជួយឧបត្ថម្ភលោកសំរេច អាណត្តិបេសកកម្មនៅវៀតណាម ព្រមទាំងអះអាងថា ក្រោយនេះ បើទោះបី ជាក្នុងឋានៈណាក៏ដោយ លោកនឹងបន្តជាស្ពានតភ្ជាប់សំរាប់វឌ្ឍនភាពរួមរវាង ម៉ារ៉ុកនិងវៀតណាម៕