VOV WorldVOV World
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយប្រធានអង្គការ Word Vision លោក Kevin Jenkins
28/09/2016 11:17
(VOVworld) - នារសៀលថ្ងៃទី២៨ កញ្ញា នៅរដ្ឋធានី ហាណូយ ប្រធានរដវៀតណាមលោក Tran Dai Quang បានអញ្ជើញទទួលជួបសន្ទនាជាមួយប្រធាន អង្គការទស្សនៈវិស័យពិភពលោក (World Vision International) លោក Kevin Jenkins ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយប្រធានអង្គការ Word Vision លោក Kevin Jenkins
ប្រធានរដវៀតណាមលោក Tran Dai Quang (ខាងស្ដាំ)និងប្រធានអង្គការទស្សនៈវិស័យពិភពលោកលោក Kevin Jenkins (រូបថត៖Nhan Sang/TTXVN) (VOVworld) - នារសៀលថ្ងៃទី២៨ កញ្ញា នៅរដ្ឋធានីហាណូយ ប្រធានរដវៀត ណាមលោក Tran Dai Quang បានអញ្ជើញទទួលជួបសន្ទនាជាមួយប្រធានអង្គការ ទស្សនៈវិស័យពិភពលោក (World Vision International) លោក Kevin Jenkins ដែល កំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ប្រធានរដ្ឋលោក Tran Dai Quang សង្កត់ធ្ងន់ថា បណ្ដាកម្មវិធី គំរោងការណ៍របស់អង្គការទស្សនៈវិស័យពិភពលោក នៅវៀតណាម មិនត្រឹមតែរួមវិភាគទានយ៉ាងសកម្មចំពោះការងារកាត់បន្ថយភាព ក្រីក្ររបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងឧទ្ទេសនាមវិធីសាស្ត្រថ្មីនិងនិរន្តរភាព ក្នុងការថែទាំកុមារ លើកកំពស់ការយល់ដឹងនិងលើកទឹកចិត្តការចូលរួមក្នុងសកម្ម ភាពសហគមន៍របស់នារីនិងជនរួមជាតិជាជនជាតិភាគតិចនៅតំបន់ដែលមាន ជីវភាពរស់នៅលំបានរបស់វៀតណាមទៀតផង។ រីឯខ្លួនវិញ ប្រធានអង្គការទស្សនៈវិស័យពិភពលោកលោក Kevin Jenkins សន្យាថា នឹងបន្តសហការជាមួយរដ្ឋាភិបាលវៀតណាមក្នុងការអនុវត្តន៍គោលដៅ សហសវត្សនិងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅវៀតណាម ជាពិសេសគឺក្នុង ការកាត់បន្ថយភាពក្រីក្រ។ព្រមទាំងអះអាងថា នឹងបន្តជួយឧបត្ថម្ភវៀតណាម ក្នុងការអភិវឌ្ឍន៍សុខាភិបាល អប់រំបណ្ដុះបណ្ដាលនិងទប់ទល់នឹងបម្រែបម្រួល អាកាសធាតុ៕