VOV WorldVOV World
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជួបសំណេះសំណាលជាមួយកុមារ ឆ្នើមៗក្នុងទូទាំងប្រទេស
10/08/2018 10:15
(VOVWORLD) - នាព្រឹកថ្ងៃទី១០ ខែសីហា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានជួបសំណេះសំណាលជាមួយកុមារឆ្នើមៗប្រមាណ២០០រូប ក្នុងទូទាំងប្រទេសដែលមកចូលរួមមហោស្រពប្រធានក្រុមកុមារឆ្នើមក្នុងទូទាំងប្រទេសឆ្នាំ២០១៨។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជួបសំណេះសំណាលជាមួយកុមារ ឆ្នើមៗក្នុងទូទាំងប្រទេស
(រូបថត៖ VOV)   ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Tran Dai Quang បាន លើកឡើងយ៉ាងច្បាស់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាម ជានិច្ចកាលជឿ ទុកចិត្តលើប្អូនៗកុមារ ដែលនឹងបន្តប្រពៃណីរបស់ជីដូនជីតា រួមកម្លាំងកសាង មាតុប្រទេសឲ្យកាន់តែខ្លាំងមាំមួននិងសម្បូរធូធារ។         លោកប្រធានរដ្ឋមានគោលបំណងថា កុមារឆ្នើមៗដែលចូលរួមមហោស្រព ប្រធានក្រុមកុមារទូទាំងប្រទេសលើកនេះ នឹងបន្តពង្រីកនូវស្នាដៃដែលទទួលបាន ក្នុងការសិក្សារៀនសូត្រនិងហាត់ពត់លត់ដំ ចូលរួមយ៉ាងសកម្មក្នុងសកម្មភាព សង្គម ជួយឧបត្ថម្ភមិត្តភក្តិនិងប្អូនកុមារផ្សេងៗទៀត។ ប្រធានរដ្ឋលោក Tran Dai Quang បានលើកសំណើថា៖         “ខ្ញុំស្នើឲ្យគណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ចាំបាច់ត្រូវបង្កើន ការបញ្ជាណែនាំលើកិច្ចការពារ ថែទាំ និងអប់រំកុមារ ជំរុញការឃោសនា អប់រំ គោលនយោបាយនិងច្បាប់ស្ដីពីកុមារ បណ្ដាក់ទុនកសាងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន អគារកុមារ ទីធ្លាលេង បង្កភាពងាយស្រួលដើម្បីកុមារសិក្សារៀន សូត្រ លេងកំសាន្តនិងអភិវឌ្ឍន៍ឲ្យបានពេញលេញ។ ម្យ៉ាងវិញទៀត ត្រូវយកចិត្ត ទុកដាក់ដល់កុមារជាកូនចៅយុទ្ធជនពិការ យុទ្ធជនពលី ជនមានគុណូបការៈ របស់បដិវត្តន៍ កុមារនៅតំបន់ព្រៃភ្នំ តំបន់កោះសមុទ្រ និងកុមារក្នុងគ្រួសារក្រីក្រ ផងដែរ។ ម្ចាស់ការប្រយុទ្ធប្រឆាំង ទប់ស្កាត់និងចាត់ការយ៉ាងហ្មឺងម៉ាត់ចំពោះ ករណីរំលោភបំពានទៅលើកុមារ”៕