VOV WorldVOV World
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នឹងអញ្ជើញចូលរួមសប្តាហ៍កំពូល APEC នៅហ្វីលីពីននាខែវិច្ឆិកា ២០១៥
22/07/2015 10:19
(VOVworld) - អនុរដ្ឋមន្រ្តីលោក Bui Thanh Son បាន ចែករំលែកជាមួយ ប្រធានបទ អាទិភាពនានាដោយ ហ្វីលីពីននាំចេញក្នុង APEC ព្រមទាំងអះអាងថា វៀត ណាមនឹងសហការយ៉ាងស្អិតរមួយជាមួយហ្វីលីពីន សំដៅធានាឲ្យឆ្នាំ APEC ២០១៥ប្រព្រឹត្តទៅប្រកបដោយជោគជ័យ។
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នឹងអញ្ជើញចូលរួមសប្តាហ៍កំពូល APEC នៅហ្វីលីពីននាខែវិច្ឆិកា ២០១៥
អនុរដ្ឋមន្រ្តីលោក Bui Thanh Son (ខាងស្ដាំ)ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត Jerril G. Santos (រូបថត៖tgvn.com.vn) (VOVworld) - នាព្រឹកថ្ងៃទី២២ កក្កដា អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui  Thanh Son បានទទួលជួបសន្ទនាជាមួយលោក Jerril G. Santos ឯកអគ្គរដ្ឋ ទូតសាធា រណៈរដ្ឋហ្វីលីពីនប្រចាំនៅវៀតណាម ដើម្បីទទួលលិខិតរបស់ប្រធានា ធិបតីលោក Benigno Aquino III ដែលអញ្ជើញប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ចូល រួមសប្ដាហ៍កំពូល APEC នៅហ្វីលីពីននាខែវិច្ឆិកា ឆ្នាំ ២០១៥។នៅជំនួបនេះ អនុរដ្ឋ មន្រ្តីលោក Bui Thanh Son បានចែករំលែកជាមួយ ប្រធានបទ អាទិភាពនានាដោយ ហ្វីលីពីននាំចេញក្នុង APEC ព្រមទាំងអះអាងថា វៀតណាមនឹងសហការយ៉ាងស្អិត រមួយជាមួយហ្វីលីពីនសំដៅធានាឲ្យឆ្នាំ APEC ២០១៥ប្រព្រឹត្តទៅប្រកបដោយ ជោគជ័យ។អនុរដ្ឋមន្រ្តីលោក Bui Thanh Son ក៏បានស្នើរឲ្យហ្វីលីពីនចែករំលែក បទពិសោធន៍ គាំទ្រវៀតណាមក្នុង ការត្រៀមរៀបចំសំរាប់ឆ្នាំ APEC ២០១៧ ផង ដែរ៕