ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ជើញទៅជូនពរបុណ្យតេត ដល់កម្មករនៅខេត្ត Ba Ria – Vung Tau
10/02/2016 09:03
(VOVworld) - បន្តដំណើរសាកសួរសុខទុក្ខ ជូនពរ បុណ្យចូលឆ្នាំថ្មីប្រពៃណី (បុណ្យតេត) ឆ្នាំវកអដ្ឋស័ក ២០១៦ នារសៀលថ្ងៃទី៩ កុម្ភៈ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអញ្ជើញទៅសាកសួរ សុខទុក្ខនិងជូនពរបុណ្យតេតដល់កម្មករនៅមណ្ឌលឧស្សាហកម្ម My Xuan A២ នៅខេត្ត Ba Ria – Vung Tauភាគខាងត្បូងវៀតណាម។

ប្រធានរដ្ឋលោក Truong Tan Sang សាកសួរសុខទុក្ខក្រុមកម្មករដែលត្រូវទទួលបុណ្យតេតនៅឆ្ងាយស្រុកកំណើត (រូបថត៖TTXVN) (VOVworld) - បន្តដំណើរសាកសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណី (បុណ្យ តេត) ឆ្នាំវកអដ្ឋស័ក២០១៦ នារសៀលថ្ងៃទី៩ កុម្ភៈ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតដល់កម្មករ នៅមណ្ឌលឧស្សាហកម្ម My Xuan A២ នៅខេត្ត Ba Ria – Vung Tau ភាគខាងត្បូង វៀតណាម។លោកប្រធានរដ្ឋបានសំដែងការមេត្តាចំពោះជីវភាព រស់នៅរបស់បង ប្អូនកម្មករដែលនៅជួបការលំបាកជាច្រើន ហើយពិសេសគឺត្រូវ ទទួលបុណ្យតេត នៅឆ្ងាយពីស្រុកកំណើត ព្រមទាំងលើកទឹកចិត្តកម្មករថា បើ ទោះបីជាជីវភាពរស់ នៅមានការលំបាកជាច្រើនក្ដី ប៉ុន្តែគប្បីសន្សំសំចៃប្រាក់ដើម្បី វិលត្រឡប់ទៅស្រុក កំណើតវិញក្នុងបុណ្យតេតឆ្នាំក្រោយៗ៕
Related





