VOV WorldVOV World
ប្រធានរដ្ឋវៀតណាមមកជូនពរបុណ្យតេតជនរួមជាតិយុទ្ធជននៅខេត្ត Lao Cai
03/02/2015 08:36
Vovworld-នារសៀលថ្ងៃទី២និងព្រឹកថ្ងៃទី៣កុម្ភៈ ប្រធានរដ្ឋ វៀតណាម​លោក Truong Tan Sang បានមកសាកសួរសុខទុក្ខ
ប្រធានរដ្ឋវៀតណាមមកជូនពរបុណ្យតេតជនរួមជាតិយុទ្ធជននៅខេត្ត Lao Cai
ប្រធានរដ្ឋវៀតណាមមកជូនពរបុណ្យតេតជនរួមជាតិយុទ្ធជននៅខេត្ត Lao Cai (vietnamplus.vn)         Vovworld-នារសៀលថ្ងៃទី២និងព្រឹកថ្ងៃទី៣កុម្ភៈ ប្រធានរដ្ឋវៀតណាម​លោក Truong Tan Sang បានមកសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតជន​រួម​ជាតិយុទ្ធជន ការពារព្រំដែននិងជនរួមជាតិបណ្ដាជនជាតិនៅដំបន់ព្រំដែនខេត្ត Lao Cai។         ខណៈមកសាកសួរសុខទុក្ខនិងជនពរបុណ្យតេតប្រជាជននៅឃុំ Ban Qua ស្រុក Bat Xat លោកប្រធានរដ្ឋបានជូនពរបក្សភាគរដ្ឋអំណាចនិងប្រជាជន​បណ្ដា​ជនជាតិ ក្នុងឃុំទទួលបុណ្យតេតសុខសាន្តត្រាណសុភមង្គល ធានា​សន្តិសុខ​ការពារជាតិនៅ ដំបន់ព្រំដែន។         មុននោះលោកប្រធានរដ្ឋបានមកជូនពរបុណ្យតេតកម្មាភិបាលយុទ្ធជន​ប៉ុស៌្ត ការពារព្រំដែនច្រកទ្វាអន្តរជាតិ Lao Cai ប៉ុស៌្តការពារព្រំដែន Bat Xat។ លោក​ប្រធាន រដ្ឋបានស្នើរកងទ័ពការពារព្រំដែន Lao Cai ពង្រីកលទ្ធផល​ដែល​ទទួលបានក្នុងរយៈ ពេលកន្លងមកអនុវត្តល្អភារកិច្ចដែលបានប្រគល់ បន្តកសាង​ខ្សែព្រំដែនសន្តិភាព មិត្តភាព៕

More