VOV WorldVOV World
ប្រធានរដ្ឋវៀតណាមមកសាកសួរសុខទុក្ខនិងជួបធ្វើការជាមួយសមាគមអតីតយុវជនស្ម័គ្រចិត្តវៀតណាម
07/01/2015 10:54
(VOVworld) - ក្នុងជំនួបធ្វើការជាមួយសមាគមអតីត យុវជនស្ម័គ្រចិត្តវៀតណាមនាយប់ថ្ងៃទី៦ មករា ប្រធាន រដ្ឋវៀតណាមលោក Truong Tan Sang បានអះអាងថា រូបភាពនៅសមរភូមិរបស់យុវជនស្ម័គ្រចិត្តបានក្លាយ ទៅជានិមិត្តរូបដ៏ល្អស្អាតនៃលទ្ធិអង់អាចក្លាហានរបស់បដិវត្តន៍
ប្រធានរដ្ឋវៀតណាមមកសាកសួរសុខទុក្ខនិងជួបធ្វើការជាមួយសមាគមអតីតយុវជនស្ម័គ្រចិត្តវៀតណាម
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (ខាងស្ដាំ)សាកសួរសុខទុក្ខអតីតយុវជនស្ម័គ្រចិត្ត១រូប (រូបថត៖TTXVN) (VOVworld) - ក្នុងជំនួបធ្វើការជាមួយសមាគមអតីតយុវជនស្ម័គ្រចិត្តវៀតណាមនា យប់ថ្ងៃទី៦ មករា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអះអាងថា រូបភាពនៅសមរភូមិរបស់យុវជនស្ម័គ្រចិត្តបានក្លាយទៅជានិមិត្តរូបដ៏ល្អស្អាតនៃ លទ្ធិអង់អាចក្លាហានរបស់បដិវត្តន៍និងបានទទួលស្គាល់ក្នុងប្រវត្តិសាស្ត្រនិងដួង ចិត្តរបស់ប្រជាជនវៀតណាម។លោក Truong Tan Sang ស្នើរឲ្យសមាគមគ្រប់ជាន់ ថ្នាក់បន្តលាតត្រដាងអនុវត្តយ៉ាងទូលំទូលាយនូវចលនាធ្វើពលកម្មតាមគំរូរបស់ លោកប្រធានហូជីមិញ សកម្មលើកទឹកចិត្តកូនចៅចូលរួមចលនាប្រឡងប្រណាំង ស្នេហាជាតិ កសាងផែនមហាសាមគ្គីជាតិ ព្រមទាំងស្និទ្ធស្នាលជាមួយសមាជិក ទាំងឡាយសំដៅក្ដាប់យកបំណងប្រាថ្នារបស់សមាជិក ធ្វើសេនាធិការសំរាប់ បក្សនិងរដ្ឋដើម្បីបំពេញគោលនយោបាយទាន់ពេលវេលា៕