VOV WorldVOV World
ប្រធានរដ្ឋវៀតណាមមកត្រួតពិនិត្យខ្សែទំនប់នៅខេត្ត Tra Vinh និង Soc Trang
03/03/2014 12:02
Vovworld-ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang មកត្រួតពិនិត្យ​ខ្សែ​ទំនប់នៅខេត្ត Tra Vinh និង Soc Trang។
ប្រធានរដ្ឋវៀតណាមមកត្រួតពិនិត្យខ្សែទំនប់នៅខេត្ត Tra Vinh និង Soc Trang
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang មកត្រួតពិនិត្យខ្សែទំនប់នៅខេត្ត Tra Vinh និង Soc Trang។ (gialaitv.vn)         Vovworld-ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang មកត្រួតពិនិត្យ​ខ្សែ​ទំនប់ នៅខេត្ត Tra Vinh និង Soc Trang។ ផ្លាស់ប្តូរផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រសួង​ស្ថាប័ននិង ដំបន់នៅដំបន់ត្រួតពិនិត្យខ្សែទំនប់សំខាន់នាថ្ងៃទី២មិនា ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការទប់ទល់នឹងបំរ៉ែបំរួល​អាកាសធាតុនិងចាត់ ទុកថា ស្ថានភាពជាក់ស្ដែងនាបច្ចុប្បន្នមានបំរែបំរួលយ៉ាង​លឿនជាងជាច្រើនបើ ប្រៀបនឹងការព្យាករណ៍ប្រការនោះត្រូវមានដំណោះស្រាយទប់ទល់ទាន់ពេលវេលា ដើម្បីរារាំងការជះឥទ្ធិពលដល់ជីវភាពរស់នៅប្រជាជនឆ្នេរសមុទ្រ។ ប្រធានរដ្ឋអះអាង ថា ការកសាងគំរោងការទំនប់សមុទ្រមានអត្ថន័យសំខាន់មិន​ត្រឹមតែទប់ស្កាត់ទឹក សមុទ្រការពារអាយុជីវិតទ្រពសម្បត្តិប្រជាជនប៉ុណ្ណោះទេ ថែម​ទាំងជួយបង្កើត គមនាគមន៍បំរើការងារជួយសង្គ្រោះឆ្នេរសមុទ្រនិងការពារសន្តិសុខការពារជាតិនិង បង្កលក្ខណៈអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជនបទឆ្នេរសមុទ្រ។         ក៏ក្នុងដំណើរទស្សនកិច្ចនៅ Tra Vinh និង Soc Trang នេះដែរ ប្រធានរដ្ឋ​លោក Truong Tan Sang បានមកត្រួតពិនិត្យល្បឿនអនុវត្តគំរោងការមជ្ឈមណ្ឌល​អគ្គិសនី Duyen Hai គំរោងការស្ដារផ្លូវសំរាប់នាវាមានទម្ងន់ច្រើនចូលទន្លេ Hau និង​​​ទៅ​សាក​សួរសុខទុក្ខកម្មាភិបាលយុទ្ធជនប៉ុស្តការពារព្រំដែនលេខ 634 ទៀត​ផង។         ក្នុងឱកាសនេះដែរ ប្រធានរដ្ឋបានមកសាកសួរសុខទុក្ខគ្រួសារគោល​នយោបាយ និងគ្រួសារក្រីក្រមួយចំនួននៃខេត្តទាំងពីរនិងស្វែងយល់អំពីជីវភាពរស់នៅរបស់ ប្រជាជននៅឆ្នេរសមុទ្រ៕