VOV WorldVOV World
ប្រធានរដ្ឋវៀតណាមបានធ្វើការជាមួយតុលាការប្រជាជនកំពូល
23/12/2013 10:37
Vovworld-នាព្រឹកថ្ងៃទី២៣ធ្នូនៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ប្រធានគណៈកម្មាធិការបញ្ជាកំណែទម្រង់យុត្តិធម៍មជ្ឈឹម​បាន​ធ្វើអធិបតីពិធីធ្វើការជាមួយថ្នាក់ដឹកនាំស្នូលរបស់តុលាការប្រជាជនកំពូលអំពី​ការងាររបស់តុលាការនានាក្នុងឆ្នាំ២០១៣និងទិសដៅភារកិច្ចរបស់ផ្នែកតុលាការឆ្នាំ​២០១៤។
ប្រធានរដ្ឋវៀតណាមបានធ្វើការជាមួយតុលាការប្រជាជនកំពូល
ប្រធានរដ្ឋវៀតណាមបានធ្វើការជាមួយតុលាការប្រជាជនកំពូល (VOV)         Vovworld-នាព្រឹកថ្ងៃទី២៣ធ្នូនៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក  Truong Tan Sang ប្រធានគណៈកម្មាធិការបញ្ជាកំណែទម្រង់យុត្តិធម៍មជ្ឈឹម​បាន​ធ្វើអធិបតីពិធីធ្វើការជាមួយថ្នាក់ដឹកនាំស្នូលរបស់តុលាការប្រជាជនកំពូលអំពី​ការងាររបស់តុលាការនានាក្នុងឆ្នាំ២០១៣និងទិសដៅភារកិច្ចរបស់ផ្នែកតុលាការ ឆ្នាំ​២០១៤។         ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បាន​សំណូម ពរ​ផ្នែកតុលាការលាតត្រដាងអនុវត្តម៉ឹងម៉ាត់សេចក្តីសំរេចចិត្តរបស់បក្ស រដ្ឋសភា អំពីកិច្ចការយុត្តិធម៍និងកំណែទម្រង់យុត្តិធម៍ ផ្សាភ្ជាប់ការអនុវត្ត​ភារកិច្ច​ការ​ងារ របស់ផ្នែកជាមួយការអនុវត្តសំណូមពរកំណែទម្រង់យុត្តិធម៍។ ផ្នែក​តុលាការ​ត្រូវប្រមូលផ្ដុំផ្លាស់ប្តូរថ្មីបែបបទរដ្ឋបាលយុត្តិធម៍សំដៅធានាបើកចំហរតម្លាភាព​រាល់សកម្មភាពរបស់តុលាការ បង្កលក្ខណៈងាយស្រួលសំរាប់ប្រជាជនក្នុងពេល​ដោះស្រាយការងារនៅតុលាការ៕