VOV WorldVOV World
ប្រធានរដ្ឋវៀតណាមបានជួបសន្ទនាជាមួយប្រធានរដ្ឋសភាដាណឺម៉ាក់
20/09/2013 11:34
Vovworld-វៀតណាម​ជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានប្រើប្រាស់យ៉ាង ល្អបំផុតប្រសិទ្ធិភាព​បំផុតនូវប្រភពទុន​ជំនួយនេះ។
ប្រធានរដ្ឋវៀតណាមបានជួបសន្ទនាជាមួយប្រធានរដ្ឋសភាដាណឺម៉ាក់
ប្រធានរដ្ឋវៀតណាមបានជួបសន្ទនាជាមួយប្រធានរដ្ឋសភាដាណឺម៉ាក់។ (VOV)         Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅដាណឺម៉ាក់ នារសៀលថ្ងៃ​ទី​ ១៩កញ្ញា​តាមម៉ោងហាណូយ​ ប្រធានរដ្ឋវៀតណាមលោក​ Truong Tan Sang បាន​ ជួប​សន្ទនា​ជាមួយប្រធានរដ្ឋសភាដាណឺម៉ាក់លោក Mogens Lykkentoft។ នៅ​ ជំនួប​សន្ទនា​លោកប្រធានរដ្ឋបានវាយតំលៃខ្ពស់ប្រភពទុនជំនួយ ODA ឥត​ សំណង​របស់ដាណឺម៉ាក់​ដែលបានលៃទុកឲ្យវៀតណាមបានរួមចំណែកសំខាន់ ​ក្នុង​ការកែលំអរលក្ខណៈរស់នៅ​របស់ប្រជាជននៅដំបន់ជនបទដំបន់ឆ្ងាយដាច់ ​ស្រយាលជាដើម។ ប្រធានរដ្ឋសភា​ដាណឺម៉ាក់លោក Mogens Lykkentoft បាន ​អះអាងថា ដំណើរទស្សនកិច្ចរបស់​លោក​ប្រធាន​រដ្ឋ Truong Tan Sang នៅ​ដាណឺម៉ាក់នឹងបើកចេញដំណាក់កាល​សហប្រតិបត្តិការ​​ថ្មី លើគ្រប់វិស័យ​និង ​ជ្រាល​ជ្រៅជាងរវាងប្រទេសទាំងពីរ។ អំពីការ​ប្រើប្រាស់ប្រភពទុន ODA របស់​ ដាណឺម៉ាក់ ប្រធានរដ្ឋសភាលោក Mogens Lykkentoft បានអះអាងថា ​វៀតណាម​ជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានប្រើប្រាស់យ៉ាងល្អបំផុត ប្រសិទ្ធិ ភាព​បំផុតនូវប្រភពទុន​ជំនួយនេះ។ ក៏ក្នុងថ្ងៃនេះដែរ លោកប្រធានរដ្ឋ​​ Truong Tan Sang បានមកទស្សនា វិទ្យាស្ថានធារាសាស្ត្រកសិកម្ម ទទួលជួបសន្តនាជា មួយ​ថ្នាក់​ដឹកនាំសម្ព័ន្ធក្រុមហ៊ុន អង្គភាពអាជីវកម្មនិងថ្នាក់ដឹកនាំមហាវិទ្យាល័យ អាជីវកម្ម Niels Brock-ដាណឺម៉ាក់។         ក្នុងឱកាសនេះដែរ វៀតណាម-ដាណឺម់ាក់បានចេញសេចក្តីថ្លែងការណ៍រួម ក្នុង​នោះ​ឯកភាពលើកកំរិតទំនាក់ទំនងទ្វេភាគីឡើងដៃគូលើគ្រប់វិស័យ បង្កើត​ ក្របខ័ណ្ឌរួម​ឲ្យ​ការបើកទូលាយនិងពង្រឹងទំនាក់ទំនងទ្វេភាគីលើបណ្ដាវិស័យ​ ដែលយកចិត្តទុកដាក់​ដូចគ្នា។ ក្នុងវិស័យសហប្រតិបត្តិការនយោបាយនិងការទូត ភាគីទាំងពីរបន្តបង្កើនការ​ជួប​សន្ទនាជាប្រចាំរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បង្កើនការសន្ទនានិង​សហប្រតិបត្តិ​ការក្នុងវិស័យរួមយកចិត្តទុកដាក់នៅវេទិការ ពហុភាគីនិងដំបន់។ ក្នុង​កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគ​ភាគីទាំងពីរ​បានអះអាងឡើងវិញនូវកិច្ចសន្យា​បង្កើនទំនាក់ទំនងពាណិជ្ជកម្មក្នុងវិស័យកំណើន ​បៃតង។ ភាគីទាំងពីរបានស្វាគមន៍​ការ​ចាប់ផ្ដើមចរចារលើកិច្ចព្រមព្រៀង​ ពាណិជ្ជកម្ម​សេរី (FTA) រវាង EU និងវៀតណាម​នាខែ​មិថុនាឆ្នាំ២០១២ ក្នុង​អាណត្តិ​ ប្រធាន EU របស់ដាណឺម៉ាក់និងគាំទ្រការសំរេចយ៉ាង​ឆាប់​រហ័សកិច្ចព្រម​ព្រៀង FTA មួយ តុល្យភាពនិងមានផលប្រយោជន៍ដូចគ្នា។​ ភាគីទាំង​ពីរ​នឹង​​បង្កើន​កិច្ចសហប្រតិបត្តិការឆ្ពោះទៅការទទួលស្គាល់យន្តការសេដ្ឋកិច្ចទីផ្សារចំពោះ​វៀតណាមយ៉ាងឆាប់រហ័ស។          នាយប់ថ្ងៃដ៏ដែល ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអញ្ជើញ ចាកចេញពី Copenhagen បញ្ចប់យ៉ាងល្អប្រសើរដំណើរទស្សនកិច្ចនៅព្រះរាជាណា ចក្រដាណឺម៉ាក់៕