ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីរបស់ផ្នែកអធិការកិច្ច
21/09/2015 09:55
(VOVworld) - នាព្រឹកថ្ងៃទី២១ កញ្ញា នៅរដ្ឋធានីហា ណូយ អធិការកិច្ចរដ្ឋាភិបាល វៀតណាមបានរៀបចំ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណី (ថ្ងៃទី ២៣ វិច្ឆិកា) និងមហាសន្និបាតប្រឡងប្រណាំង ស្នេហារជាតិលើកទី៤។
ប្រធានរដ្ឋលោក Truong Tan Sang ប្រគល់គ្រឿងឥស្សរិយយសឯករាជ្យជូនផ្នែកអធិការកិច្ច (VOVworld) - នាព្រឹកថ្ងៃទី២១ កញ្ញា នៅរដ្ឋធានីហាណូយ អធិការកិច្ចរដ្ឋាភិបាល វៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណី (ថ្ងៃទី ២៣ វិច្ឆិកា) និងមហាសន្និបាតប្រឡងប្រណាំងស្នេហារជាតិលើកទី៤។ ថ្លែងមតិនៅទី នេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានស្នើរឲ្យ កម្មាភិបាល និយោ ជិកនៃផ្នែកអធិការកិច្ចប្រមូលផ្ដុំអនុវត្តល្អនូវការងារសេនាធិការ សំរាប់បក្ស រដ្ឋក្នុង ការកសាងនិងកែលំអររបៀបរបបអធិការកិច្ច បណ្ដឹងតវ៉ាបណ្ដឹងបរិហារ។លោក Truong Tan Sang បានលើកច្បាស់ថា៖ “ការងារបង្ការប្រឆាំងអំពើពុករលួយជាវិស័យដ៏សែនសំខាន់មួយប៉ុន្តែស្មុគស្មាញ ដែលទាមទារឲ្យផ្នែកអធិការកិច្ចត្រូវមានឫទ្ធនុភាពដ៏រឹងមាំ។រួមជាមួយការងារ បង្ការ ប្រឆាំង ត្រូវជំរុញការរកឃើញទង្វើរអំពើពុករលួយ ប្ដឹងបរិហារអំពើពុក រលួយ។ នៅពេលរកឃើញត្រូវត្រួតពិនិត្យ ស៊ើបអង្កេត ដោះស្រាយទាន់ពេល វេលា និង ស្របតាមច្បាប់”៕
Related
More




