VOV WorldVOV World
ប្រេស៊ីលនិងចិនចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន៥៦ច្បាប់
18/07/2014 10:12
(VOVworld)-ក្នុងដំណើរទស្សនកិច្ចប្រទេសប្រេស៊ីល នាថ្ងៃទី១៧កក្កដា ប្រធានរដ្ឋ ចិនលោក Xi Jinping ប្រ ទេសទាំងពីរប្រេស៊ីននិងចិនបានចុះហត្ថលេខា
ប្រេស៊ីលនិងចិនចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន៥៦ច្បាប់
ប្រេស៊ីលនិងចិនចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ ចំនួន៥៦ច្បាប់ (រូបថតៈ Agencia Brasil) (VOVworld)-ក្នុងដំណើរទស្សនកិច្ចប្រទេសប្រេស៊ីលនាថ្ងៃទី១៧កក្កដា ប្រធានរដ្ឋ ចិនលោក Xi Jinping ប្រទេសទាំងពីរប្រេស៊ីលនិងចិនបានចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិ​ការ សំដៅជម្រុញទំនាក់ទំនងដៃគូរយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ ជាសមាជិក ក្រុមបណ្តាខឿនសេដ្ឋកិច្ចរីកលួចលាស់ជួរមុខពិភលោក(BRICS)។ ដំណើរទស្សនកិច្ចនេះ​បាន ប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលប្រទេសទាំងពីរ រំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូត និងទំនាក់ទំនងពាណិជ្ជ កម្មទ្វាភាគី មានការកើនឡើងគួរឲ្យគត់សម្គាល់។ បណ្តាឯកសារត្រូវបាន ចុះហត្ថលេខារួម មាន សេចក្តីថ្លែងការណ៍រួម កិច្ចព្រមព្រៀងមួយចំនួន អនុស្សារណ សហប្រតិបត្តិ​ការលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្មជាដើម។ ដំណើរទស្សនកិច្ច របស់លោក Xi Jinping ប្រព្រឹត្តទៅក្រោយពី លោកចូលរួមសន្និសីទកំពូល លើកទី៦របស់ BRICS នៅប្រទេសប្រេស៊ីល៕