ប្រគល់អាហារូបករណ៍ជូនសិស្សានុស្សិសនិសិត្សផ្នែកគណិតវិជ្ជា។
05/05/2013 08:44
VOV-នាព្រឹកថ្ងៃទី៥ឧសភានៅទីក្រុងហាណូយកម្មវិធី សំខាន់ជាតិអភិវឌ្ឍន៍គណិតវិជ្ជាដំណាក់កាល២០១០- ២០២០ (ចំណុះក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀត ណាម)បានរៀបចំពិធីប្រគល់រង្វាន់ជូនសំណង់គណិត វិជ្ចាឆ្នាំ២០១២និងផ្ដល់អាហារូបករណ៍សំរាប់សិស្សានុស្សិសនិសិត្សឆ្នាំសិក្សា២០១២-២០១៣។

ប្រគល់អាហារូបករណ៍ជូនសិស្សានុស្សិសនិសិត្សផ្នែកគណិតវិជ្ជា។ (baomoi.com) VOV-នាព្រឹកថ្ងៃទី៥ឧសភានៅទីក្រុងហាណូយកម្មវិធីសំខាន់ជាតិអភិវឌ្ឍន៍ គណិតវិជ្ជាដំណាក់កាល២០១០-២០២០ (ចំណុះក្រសួងអប់រំនិងបណ្ដុះបណ្ដាល វៀតណាម)បានរៀបចំពិធីប្រគល់រង្វាន់ជូនសំណង់គណិតវិជ្ចាឆ្នាំ២០១២និង ផ្ដល់អាហារូបករណ៍សំរាប់សិស្សានុស្សិសនិសិត្សឆ្នាំសិក្សា២០១២-២០១៣។ គណៈកម្មាការគ្រប់គ្រងកម្មវិធីបានជ្រើសរើសសំណង់គណិតវិជ្ជាចំនួន៣៧ដើម្បី ប្រគល់រង្វាន់ ផ្ដល់អាហារូបករណ៍សំរាប់និសិត្សសិស្សានុស្សិសផ្នែកគណិតវិជ្ជា លើទូទាំងប្រទេសចំនួន៤៤០នាក់។ សាស្ត្រាចារ្ស Le Tuan Hoaនាយកគ្រប់គ្រង វិទ្យាស្ថានស្រាវជ្រាវជាន់ខ្ពស់អំពីគណិតវិជ្ជា សមាជិកលេខាធិការគណៈកម្មាការគ្រប់គ្រងកម្មវិធីបានឲ្យដឹងថា៖ “ដើម្បីអភិវឌ្ឍន៍ខឿនវិទ្យាសាស្ត្រមួយនិយាយរួមនិងគណិតវិជ្ជានិយាយ ដោយឡែកនោះយើងត្រូវមានវិធានការជាច្រើន។ ការផ្ដល់អាហារូបករណ៍សំរាប់ ប្អូនៗមានអត្ថន័យចំនួន២។ ទីមួយគឺផ្ដល់ខ្ទង់ថវិការគួរឲ្យកត់សម្គាល់មួយដើម្បី បណ្ដាប្អូនៗដែលទទួលបានអាហារូបករណ៍នេះបន្ធូការលំបាកក្នុងប៉ុន្មានឆ្នាំបានទទួលអាហារូបករណ៍។ ទី២គឺដើម្បីប្អូនៗផ្សេងបានឃើញថាប្រសិនបើយើងរៀនល្អរៀនពូកែនិងតាមដានផ្នែកគណិតវិជ្ជាប្រសិនបើមិនបានទទួលអាហារូបករណ៍ នេះនឹងបានទទួលអាហារូបករណ៍ផ្សេងៗ។ នេះជាការលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ខាង ស្មារតី៕”
Related





